ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញធ្វើជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំសហប្រតិបតិ្តការរវាងបណ្ដាតំបន់របស់វៀតណាមនិងបារាំងលើកទី១១

(VOVWORLD) - អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃ ខ្ពស់ចំពោះប្រធានបទនៃកិច្ចប្រជុំលើកនេះស្ដីពី “ទំនាក់ទំនងភាពជាដៃគូឆ្ពោះទៅ រកការអភិវឌ្ឍប្រកបដោយនវានុវត្តភាពនិងចីរភាពនៅតាមតំបន់នានា”។ 
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញធ្វើជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំសហប្រតិបតិ្តការរវាងបណ្ដាតំបន់របស់វៀតណាមនិងបារាំងលើកទី១១ - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ឧទ្ទេសនាមអំពីកាហ្វេវៀតណាមទៅកាន់តំណាងចូលរួមកិច្ចប្រជុំ (រូបថត៖ VOV)

  នាថ្ងៃទី២ ខែមេសា នៅទីក្រុង Toulouse សាធារណៈរដ្ឋបារាំង ប្រធានរដ្ឋ សភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមវេទិកា សេដ្ឋកិច្ចវៀតណាម-បារាំងហើយធ្វើជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំសហប្រតិបតិ្ត ការរវាងបណ្ដាតំបន់របស់វៀតណាមនិងបារាំងលើក ទី១១។

        អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃ ខ្ពស់ចំពោះប្រធានបទនៃកិច្ចប្រជុំលើកនេះស្ដីពី “ទំនាក់ទំនងភាពជាដៃគូឆ្ពោះទៅ រកការអភិវឌ្ឍប្រកបដោយនវានុវត្តភាពនិងចីរភាពនៅតាមតំបន់នានា”។ លោកស្រីបានចាត់ទុកថា រាល់ខ្លឹមសារដែលត្រូវបានលើក យកមកពិភាក្សានៅ កិច្ចប្រជុំនេះ សុទ្ធតែជាវិស័យសំខាន់ៗដែលមានលទ្ធភាពអនុវត្តជាក់ស្ដែងដ៏ខ្ពស់ ក្នុងកិច្ចសហប្រតិបតិ្តការរវាងបណ្ដាតំបន់របស់វៀតណាមនិងបារាំងក្នុងកាលៈ ទេសៈបច្ចុប្បន្ន។ ចំពោះការសាកល្បងនានា មិនថានៅបារាំងឬក៏នៅវៀតណាមក៏ ដោយ ប៉ុន្តែបណ្ដាតំបន់ត្រូវស្វែងរកទិសដៅថ្មី ដើម្បីបង្កើតសន្ទុះអភិវឌ្ឍថ្មីសម្រាប់ កិច្ចសហប្រតិបតិ្តការរវាងបណ្ដាតំបន់នៃប្រទេសទាំងពីរ ដែលក្នុងនោះកត្តា នវានុវត្តភាពដើរតួនាទីគន្លឹះ។

        ក្នុងក្របខ័ណ្ឌកិច្ចប្រជុំលើកនេះ ក៏បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើ ឯកសារសហប្រតិបតិ្តការមួយចំនួនរវាងបណ្ដាតំបន់របស់វៀតណាមនិងបារាំង ដូចជា៖ ទីក្រុងហាណូយនិងទីក្រុង Toulouse ខេត្ត Yen Bai និងខេត្ត Val de Marne។

        នារសៀលថ្ងៃទី២ខែមេសានេះដែរ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញជួបពិភាក្សាជាមួយអភិបាលទីក្រុង Toulouse លោក Jean-Luc Moudenc ផងដែរ។ អភិបាលទីក្រុង Toulouse បាន ជម្រាបថា ចាប់តាំងពីឆ្នាំ១៩៩៦កន្លងមក ទីក្រុងនេះនិងទីក្រុងហាណូយរបស់ វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគី។ តាមលោកថា កិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើររវាងទីក្រុង Toulouse និងទីក្រុងហាណូយ មានការរួមចំណែកដ៏ធំធេងរបស់សហគមន៍ជន វៀតណាមនៅ Toulouse។ ទីក្រុងជានិច្ចកាលរក្សាជំនួបប្រាស្រ័យជាមួយសហ គមន៍ជនវៀតណាមនៅ Toulouse ក្នុងឱកាសពិសេសនានាដូចជាបុណ្យចូលឆ្នាំ ថ្មីប្រពៃណីវៀតណាម។ ទន្ទឹមនឹងនោះ បរិមាណនិស្សិតវៀតណាមដែលកំពុង សិក្សារៀនសូត្រនៅ Toulouse ក៏កាន់តែច្រើនឡើងៗ ដោយសារនេះជាទីក្រុង បណ្ដុះបណ្ដាលថ្នាក់ឧត្តមសិក្សាធំទី២របស់បារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ