ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ទិវាបង្កើតខេត្ត Thua Thien Hue ឡើងវិញ

(VOVWORLD) - នាថ្ងៃទី១៧ ខែសីហា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ទិវាបង្កើត ខេត្ត Thua Thien Hue ឡើងវិញ។
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ទិវាបង្កើតខេត្ត Thua Thien Hue ឡើងវិញ - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថ្លែងនៅពិធីនេះ (រូបថត៖ VOV)

  ថ្លែងនៅទីនេះ លោកស្រីប្រធានរដ្ឋសភាបាន ចាត់ទុកថា ក្រោយពីទិវាបង្កើតខេត្តឡើងវិញ ថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៩មក ខេត្ត Thua Thien Hue បានខិតខំប្រឹងប្រែងបោះជំហានទៅមុខហើយសម្រេចបាននូវ សមិទ្ធផលដ៏ធំធេង។ សេដ្ឋកិច្ចតែងតែរក្សាបាននូវកំណើនខ្ពស់ ក្លាយទៅជាតំបន់ សេដ្ឋកិច្ចសំខាន់នៃភាគកណ្ដាល។ ទីក្រុង Hue នាសព្វថ្ងៃកំពុងផ្លាស់ប្ដូរថ្មីអោយ កាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែនៅតែអភិរក្សនិងពង្រីកស្ថាបត្យកម្ម ប្រពៃណីនានា ដើម្បីក្លាយទៅជា “ទីក្រុង Festival Hue” ដោយមានលក្ខណៈ ពិសេសដោយឡែកគួរអោយចាប់អារម្មណ៍ចំពោះប្រជាជនទូទាំងប្រទេសនិង ភ្ញៀវទេសចរអន្តរជាតិ។

        លោកស្រីប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា នាពេលខាងមុខ ខេត្តត្រូវការ បន្តពង្រីកស្មារតីសាមគ្គីភាព ម្ចាស់ការ ច្នៃប្រឌិត ដើម្បី ក្លាយទៅជាខេត្តអ្នកមាន មួយខាងសេដ្ឋកិច្ច ស្រស់ស្អាតខាងវប្បធម៌ រឹងមាំខាងនយោបាយ និងខ្លាំងខាង សន្តិសុខការពារជាតិផងដែរ។ លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ មានប្រសាសន៍ថា៖

        “អភិវឌ្ឍសេដ្ឋកិច្ចអោយបានខ្លាំងក្លា យកចិត្តទុកដាក់ដល់ការអភិវឌ្ឍសេដ្ឋ កិច្ចឯកជនដើម្បីក្លាយទៅជាកម្លាំងចលរកសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ខេត្ត។ បន្តកសាងខេត្តអោយក្លាយទៅជា “ទីក្រុងនៃបេតិកភ័ណ្ឌ” ដោយទិសដៅ “បេតិកភ័ណ្ឌ វប្បធម៌ អេកូឡូស៊ី ទេសភាព រាក់ទាក់ជាមួយបរិ ស្ថាន” ព្រមទាំងធ្វើអោយល្អថែមទៀតនូវការងារអភិរក្ស កែលម្អ ការពារ និង ពង្រីកបេតិកភ័ណ្ឌអតីតរាជធានី Hue ផងដែរ”៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ