ប្រធានរដ្ឋសភាវៀតណាមអញ្ជើញជួបសំណេះសំណាលជាមួយបណ្ដាអ្នកអក្សរសាស្ត្រនិងសិល្បៈករជាគំរូ

(VOVWORLD) - នៅក្នុងជំនួបនាថ្ងៃទី២២ ខែមករា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានកោតសរសើររាល់ការខិតខំប្រឹងប្រែងនិងការរួម ចំណែករបស់មជ្ឈដ្ឋានអ្នកអក្សរសាស្ត្រនិងសិល្បៈករនាពេលកន្លងទៅ ដែលបាន បង្ហាញការជក់ចិត្ត ការទទួលខុសត្រូវ ទេពកោសល្យនិងនវានុវត្តភាពរបស់ខ្លួន ដើម្បីជំនះពុះពារលើការលំបាកហើយបង្កើតឡើងស្នាដៃដែលមានតម្លៃជាច្រើន ក៏ដូចជាបង្ហាញនូវអត្តសញ្ញាណដោយឡែកនៃវប្បធម៌វៀតណាម ទៀតផង។ 

  ទន្ទឹមនឹងនោះ រួមចំណែកឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដនិងរស់រវើកអំពីជីវភាព នយោបាយ សេដ្ឋកិច្ច វប្បធម៌និងសង្គមរបស់ប្រទេសជាតិផងដែរ។ លោកស្រី ប្រធានរដ្ឋសភាវៀតណាមអញ្ជើញមានប្រសាសន៍ថា៖

        “ដោយយល់ឃើញយ៉ាងច្បាស់អំពីឋានៈ តួនាទីនិងការរួមចំណែកដ៏ធំធេង នៃវប្បធម៌ អក្សរសាស្ត្រនិងសិល្បៈ បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុក ដាក់ដល់ការងារកសាង សុក្រិតគោលជំហរ គោលនយោបាយនិងច្បាប់ដែល មានលក្ខណៈពិសេសដោយឡែកចំពោះផ្នែកអក្សរសាស្ត្រនិងសិល្បៈ ក៏ដូចជា សមស្របទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិផងដែរ។ បក្សនិង រដ្ឋក៏គោរពការច្នៃប្រឌិតប្រកបដោយសេរីភាពរបស់សិល្បៈករ ហើយខិតខំប្រឹង ប្រែងបង្កលក្ខណៈងាយស្រួលដើម្បីអោយបងប្អូនអ្នកអក្សរសាស្ត្រសិល្បៈករអាចពង្រីកសមត្ថភាពរបស់ខ្លួន ផងដែរ”។

        ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan មានគោលបំណងថា មជ្ឈដ្ឋានអ្នកអក្សសាស្ត្រសិល្បៈករ នឹងហ៊ានឆ្លុះបញ្ចាំងអំពីបញ្ហាក្ដៅគគុកក្នុង សង្គម ក៏ដូចជាក្នុងវិស័យសន្តិសុខការពារជាតិ ព្រមទាំងរកឃើញនិងឆ្លុះបញ្ចាំង អំពីកត្តាថ្មីៗ ការងារល្អ បញ្ហាកើតឡើងក្នុងសង្គម ចូលរួមយ៉ាងសកម្មនិងមានការ ទទួលខុសត្រូវក្នុងភារកិច្ចនានានៃសង្គមទាំងមូល ជាពិសេសគឺការតស៊ូប្រឆាំង នឹងអំពើពុករលួយនិងភាពអាក្រក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ