ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់ចំពោះវៀតណាម ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១

(VOVWORLD) -  ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្ដរជាតិបានបន្តចុះផ្សាយនូវព័ត៌មាននិងអត្ថបទជាច្រើនស្តីអំពីវៀតណាម ដែលត្រូវបានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០ - ២០២១ ដោយទទួលបានសម្លេងគាំទ្រខ្ពស់បំផុត។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់ចំពោះវៀតណាម ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១ - ảnh 1

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់ចំពោះវៀតណាម ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១

នៅក្នុងអត្ថបទមួយ ដែលបានចុះផ្សាយលើកាសែត Sputnik (របស់រុស្ស៊ី) ដោយវាយតម្លៃថា ជ័យជំនះរបស់វៀតណាមមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយសារវិធីសាស្ត្រការ ទូតរបស់វៀតណាមមានភាពបត់បែនគួរឲ្យចាប់អារម្មណ៍ ដែលបង្កលក្ខណៈសម្រាប់ វៀតណាមរក្សាទំនាក់ទំនងមិត្តភាពនិងស្ថិរភាពជាមួយប្រទេសទាំងអស់នៅលើពិភពលោក។ កាសែត Sputnik ក៏បានលើកឡើងថា បេសកកម្មរបស់អ្នកការទូត វៀតណាមនឹងមិនងាយស្រួលទេជាពិសេសនៅពេលដែលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខ។ ថ្វីត្បិតតែដូច្នេះក៏ដោយ ប៉ុន្តែ វៀតណាមមានបទពិសោធន៍ដ៏សម្បូរបែបនិងអាចបត់បែនបាន ហើយវៀតណាមនឹងក្លាយជាសមាជិកដ៏ល្អនៃក្រុមប្រឹក្សាសន្តិសុខជាក់ជាពុំខាន។

កាសែតបាងកកប៉ុស្តិ៍នៃប្រទេសថៃ នៅថ្ងៃទី ១១ ខែមិថុនា ក៏បានចុះផ្សាយនូវអត្ថ បទមួយ ដោយវាយតម្លៃថា ជាមួយការជាប់ឆ្នោតជាលើកទីពីរ ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ វៀតណាមនឹងបន្តលើកកំពស់តួនាទីរបស់ខ្លួននៅឯអង្គការពហុភាគីធំបំផុតនៅលើពិភពលោកផងដែរ។ យោងតាមអត្ថបទនេះ ជាមួយនឹងការកាន់តំណែងជាប្រធាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំ ២០២០ នឹងត្រូវបានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមកំពុងរៀបចំនូវផែនការនៃកិច្ចការត្រូវធ្វើ សម្រាប់កិច្ចការជាតិនិងកិច្ចការបរទេស។ ហើយកាសែតបាងកកប៉ុស្ដិ៍ក៏បានអះអាងថា ជាលើកទី ២ ដែលកាន់ដំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ វៀតណាមនឹងបន្តលើកកំពស់ឋានៈរបស់អាស៊ាននៅឯអង្គការសហប្រជាជាតិ។ វៀតណាមក៏នឹងពង្រឹងទំនាក់ទំនងរវាងអាស៊ាននិងអង្គការសហប្រជាជាតិនៅក្នុងបណ្តារបៀបវារៈផ្សេងៗគ្នា ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍និងការតភ្ជាប់ប្រកបដោយនិរន្តរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ