ប្រព័ន្ធផ្សព្វផ្សាយ​ស.ប.ប.ក អំពាវនាវឲ្យ​កូរ៉េខាងត្បូង​អនុ​វត្តរាល់​កិច្ចព្រមព្រៀងអន្តរកូរ៉េ

(VOVWORLD) -កាសែតនេះបានសង្កត់ធ្ងន់ថា សាធារណមតិជាច្រើនបាន អំពាវនាវឱ្យបង្កើនវិធានការជាក់ស្តែងដើម្បីកែលម្អទំនាក់ទំនងអន្តរកូរ៉េ។
ប្រព័ន្ធផ្សព្វផ្សាយ​ស.ប.ប.ក អំពាវនាវឲ្យ​កូរ៉េខាងត្បូង​អនុ​វត្តរាល់​កិច្ចព្រមព្រៀងអន្តរកូរ៉េ - ảnh 1 មេដឹកនាំ ស.ប.ប.ក លោក Kim Jong-Un (ស្តាំ) និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in (រូបថត៖ vnanet.vn)

នាថ្ងៃទី ១៣ ខែមិថុនា កាសែត Rodong Sinmun – ស្ថាប័នបញ្ចេញមតិរបស់បក្សពលករ ស.ប.ប.ក បានអំពាវនាវឱ្យកូរ៉េខាងត្បូងអនុវត្តន៍រាល់កិច្ចព្រមព្រៀង ដែលត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរទទួលបាន នៅក្នុងកិច្ចប្រជុំកំពូលនាពេលថ្មីៗនេះ។ កាសែតនេះបានសង្កត់ធ្ងន់ថា សាធារណមតិជាច្រើនបាន អំពាវនាវឱ្យបង្កើនវិធានការជាក់ស្តែងដើម្បីកែលម្អទំនាក់ទំនងអន្តរកូរ៉េ។

បទអត្ថាធិប្បាយរបស់ការសែត Rodong Sinmun នេះ បានរិះគន់ទីក្រុងសេអ៊ូលចំពោះការអនុវត្តន៍រាល់គម្រោងឆ្លងដែនយ៉ាងយឺតយ៉ាវ។ កាសែតនេះបានសង្កត់ធ្ងន់ថា មិនថានរណា ដែលមានគោលបំណងចង់កែលម្អទំនាក់ទំនងអន្តរកូរ៉េ សន្តិភាពនៅលើឧបទ្វីបកូរ៉េ និងភាពរិបុលភាពរួមនៃសហគន៍ជាតិសាសន៍តែមួយ គឺចាំបាច់ត្រូវមានគោលជំហរ និងអាកប្បកិរិយានិងអាកប្បកិរិយាត្រឹមត្រូវចំពោះរាល់សេចក្ដីប្រកាសអន្តរកូរ៉េ ក៏ដូចជាបង្ហាញនូវឆន្ទៈដើម្បីអនុវត្តជាក់ស្ដែង ពោលគឺមិនមែនជាពាក្យសំដីឡើយ។

ទន្ទឹមនឹងនេះ កាសែត Rodong Sinmun ក៏បានអះអាងថាស.ប.ប.កមានមោទនភាពចំពោះអំណាចនៃសេដ្ឋកិច្ចខ្លួនទីពឹងខ្លួន ដោយមិនអើពើនឹងបទដាក់ទណ្ឌកម្ម ដែលមិនធ្លាប់មានពីមុនមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ