ប្រារព្ធពិធីបុណ្យ Trang An ឆ្នាំ២០១៩

(VOVWORLD) - នៅពិធីបុណ្យនេះ ទស្សនិកជនត្រូវបានគយគន់បណ្ដាបេតិកភណ្ឌវប្បធម៌ អរូបីយ៍ បណ្ដាលក្ខណៈវិសេសវិសាលនៃតូរ្យតន្ត្រីប្រជាប្រិយគ្រប់ប្រភេទ ក៏ដូច ជាលក្ខណៈវប្បធម៌ដ៏លេចធ្លោផ្សេងៗទៀតនៅតំបន់អតីតរាជធានីក្នុងអំឡុងពេលរាជ្យកាលស្ដេច Dinh ស្ដេច Le និងស្ដេច Ly ផងដែរ។
ប្រារព្ធពិធីបុណ្យ Trang An ឆ្នាំ២០១៩ - ảnh 1តំបន់រមណីយដ្ឋាន Trang An (រូបថត៖ laodong.vn) 

  នាព្រឹកថ្ងៃទី២១ ខែមេសា នៅតំបន់រមណីយដ្ឋាន Trang An ខេត្ត Ninh Binh ភាគខាងជើង វៀតណាម បានប្រព្រឹត្តទៅពិធីបុណ្យ Trang An ឆ្នាំ២០១៩។

        នៅពិធីបុណ្យនេះ ទស្សនិកជនត្រូវបានគយគន់បណ្ដាបេតិកភណ្ឌវប្បធម៌ អរូបីយ៍ បណ្ដាលក្ខណៈវិសេសវិសាលនៃតូរ្យតន្ត្រីប្រជាប្រិយគ្រប់ប្រភេទ ក៏ដូច ជាលក្ខណៈវប្បធម៌ដ៏លេចធ្លោផ្សេងៗទៀតនៅតំបន់អតីតរាជធានីក្នុងអំឡុងពេលរាជ្យកាលស្ដេច Dinh ស្ដេច Le និងស្ដេច Ly ផងដែរ។

        ពិធីបុណ្យ Trang An ជាសកម្មភាពមួយដើម្បីរំលឹកគុណូបការៈរបស់ព្រះ បាទ Quy Minh Dai Vuong នៅតំបន់នេះ ក៏ដូចជាដូនតាបុព្វបុរសនានាក្នុងប្រវត្តិ សាស្ត្រជាតិ។ ក្រៅពីនោះ ពិធីបុណ្យឆ្នាំនេះក៏មានអត្ថន័យសំខាន់មួយទៀត នោះ គឺសំដៅរំលឹកខួប លើកទី៥ទិវាដែលតំបន់រមណីយដ្ឋាន Trang An ត្រូវបាន អង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ