ប្រារព្ធពិធីបុណ្យផ្កាបាក់វីត (buckwheat) ឆ្នាំ២០១៨

(VOVWORLD) - ក្រោមប្រធានបទ “រដូវផ្ការីកស្គុះស្គាយនៅលើខ្ពង់រាបថ្ម” នាយប់ថ្ងៃទី២៣ ខែវិច្ឆិកា ពិធីបុណ្យផ្កាបាក់វីត (buckwheat) ឆ្នាំ២០១៨បានប្រារព្ធឡើងនៅស្រុក Dong Van ខេត្ត Ha Giang ភាគខាងជើងវៀតណាម។
ពិធីបុណ្យនេះជា ព្រឹត្តិការណ៍ធំមួយសំដៅលើកតម្កើងតម្លៃមនុស្សសាស្ត្រនានានៅតំបន់ខ្ពង់រាបថ្ម Dong Van ដែលលេចធ្លោគឺសោភ័ណ្ឌភាពនៃវាលផ្កាបាក់វីតដ៏ស្រស់បំព្រង។ ដោយមានសកម្មភាពវិសេសវិសាលសម្បូរបែប ពិធីបុណ្យផ្កាបាក់វីតនឹងអូស បន្លាយចាប់ពីខែតុលាដល់ដំណាច់ខែធ្នូនៅតំបន់ខ្ពង់រាបថ្មីទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ