ប្រារព្ធសម័យប្រជុំលើកទី២៩នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែធ្នូ នៅរដ្ឋធានីហាណូយ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធធ្វើឡើងសម័យប្រជុំលើកទី២៩។

អញ្ជើញថ្លែងនៅពិធីប្រារព្ធ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា នៅសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិស្ដីអំពីខ្លឹមសារចំនួន៣ រួមមាន៖ ការបូកសរុបសម័យប្រជុំលើកទី៦និងការងារត្រៀមរៀបចំអោយសម័យប្រជុំលើក ទី៧របស់រដ្ឋសភា ការអនុវត្តបទបញ្ញត្តិមួយចំនួនក្នុងច្បាប់ស្ដីពី គោលនយោបាយចំពោះសមាជិកនៃស្ថាប័នវៀតណាមប្រចាំឯបរទេស និងការចេញផ្សាយសារាចរណ៍ស្ដីពីសកម្មភាពតាំងពិព័រណ៍ ផងដែរ។ គណៈកម្មា ធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណាអនុម័តលើសេ

ចក្ដីសម្រេចចិត្តចេញផ្សាយបទបញ្ញត្តិណែនាំការរៀបចំនិងសកម្មភាពនៃក្រុមប្រឹក្សាប្រជាជន កែតម្រូវដល់កម្មវិធីតាក់តែងច្បាប់និងអនុក្រិត្យឆ្នាំ ២០១៩ វាយតម្លៃចំពោះលទ្ធផលនៃការអនុវត្តសកម្មភាពកិច្ចការបរទេស កិច្ចសហប្រតិបតិ្តការអន្តរជាតិក្នុងឆ្នាំ២០១៨ និងសម្រេចលើកម្មវិធីសកម្ម ភាពកិច្ចការបរទេសឆ្នាំ២០១៩នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ផងដែរ។

        តាមរបៀបវារៈ សម័យប្រជុំលើកទី២៩នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងអូសបន្លាយក្នុងរយៈពេល២ថ្ងៃកន្លះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ