ប្រារព្ធឡើងសន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់នៃ APEC លើកទី ២ (SOM ២)

(VOVWORLD) -នាព្រឹកថ្ងៃទី ១៧ឧសភា នៅទីក្រុងហាណូយ បានប្រារព្ធឡើងសន្និសីទ សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (SOM ២ APEC)។ 
ប្រារព្ធឡើងសន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់នៃ APEC លើកទី ២ (SOM ២) - ảnh 1ប្រារព្ធឡើងសន្និសីទ សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក  

ចូលរួមសន្និសីទនេះមានតំណាងប្រមាណ ២០០ នាក់ មកពីខឿនសេដ្ឋកិច្ចជាសមាជិកទាំង ២១។ នេះគឺជាសន្និសីទសំខាន់ទី ២ ក្នុងឆ្នាំ APEC ២០១៧ ដែលវៀតណាមជាម្ចាស់ផ្ទះ បន្ទាប់ពីសន្និសីទ SOM ១ និងបណ្ដាសន្និសីទទាក់ទិននានាដែលប្រព្រឹត្តិទៅនៅ Nha Trang កាលពី ខែកុម្ពៈឆ្នាំនេះ។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ ក្រសួងការបរទេសវៀតណាម និងជាប្រធាន SOM APEC ២០១៧ លោក Bui Thanh Son បានលើកច្បាស់ថា៖

          “ក្នុងរយៈពេល ៩ ថ្ងៃកន្លងទៅនោះ បានប្រព្រឹត្តិទៅកិច្ចប្រជុំ សន្និសីទរវាងបណ្ដាគណកម្មាធីការ និងក្រុមការងារចំនួនជាង ៤០។ កិច្ចប្រជុំ SOM2 និងកិច្ចប្រជុំពាក់ព័ន្ធនានា ជាពិសេសកិច្ចប្រជុំថ្ងៃនេះ និង ថ្ងៃស្អែកគឺមានសារៈសំខាន់ណាស់ ដើម្បីអនុវត្តការផ្ដើមគំនិតថ្មីនៃឆ្នាំ APEC ២០១៧ ទន្ទឹមនឹងនោះ រៀបចំខ្លឹមសារ និងឯកសារគ្រោងនឹងដាក់ជូនថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ច និងរដ្ឋមន្ត្រី APEC ដើម្បីអនុម័តនៅសប្ដាហ៍ជាន់ខ្ពស់ APEC នាចុងឆ្នាំនេះ”។

          នៅទីនេះ អង្គសន្និសីទបានបន្តពិភាក្សាទៅលើគោលនយោបាយនិងវិធានការដើម្បីជំរុញកិច្ចសហប្រតិបត្តិការ APEC លើវិស័យគន្លឹះដូចជា៖ សេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស នគរូបនីយកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យាជានិងការច្នៃប្រឌិតជាដើម។ ទន្ទឹមនឹងនោះ អនាគតនៃវេទិកា APEC ក៏ជាខ្លឹមសារមួយនឹងត្រូវបានលើកមកពិភាក្សានៅ SOM2 ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ