បុរីវ៉ាទីកង់រៀបចំសន្និសិទស្តីពីការរំលោភបំពានផ្លូវភេទកុមារ

(VOVWORLD) - បុរីវ៉ាទីកង់បានរៀបចំសន្និសីទប៊ីស្សពពិភព លោកមួយ ស្តីពីបញ្ហាប្រឆាំងការរំលោភបំពានលើកុមារដោយប្រធានបទស្តីពី “ការទទួលខុសត្រូវ ការត្រួតពិនិត្យនិងតម្លាភាព” ។

សន្និសីទបានប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី ២១ ដល់ ២៤ ខែកុម្ភៈ ដោយមានការចូលរួមរបស់តំណាងជាង១៩០នាក់  ដែលភាគច្រើនជាថ្នាក់ដឹកនាំសមាគមសាសនាកាតូលិកពីជុំវិញពិភពលោកនិងភ្ញៀវកិត្តយសមួយចំនួន។ ប្រធានក្រុមប្រឹក្សាប៊ីស្សពវៀតណាម លោក Nguyen Chi Linh ក៏ជាតំណាងមួយក្នុងចំណោមអ្នកតំណាងចំនួន 18 របស់តំបន់អាស៊ី។

ថ្លែងនៅក្នុងពិធីបើកសន្និសិទនេះ សម្តេចប៉ាប Francis បានសង្កត់ធ្ងន់ថា ពិភព លោកកំពុងទន្ទឹងរង់ចាំនូវ “វិធានការជាក់ស្តែងនិងមានប្រសិទ្ធភាព” ដើម្បីដោះស្រាយគ្រោះរំលោភបំពានផ្លូវភេទលើកុមារ នៅក្នុងសមាគមសាសនាកាតូលិក។ សម្តេចប៉ាប Francis បានសន្យាថានឹងមានវត្តមាននៅគ្រប់សម័យពិភាក្សាទាំងអស់ហើយបានសម្តែងនូវក្តីសង្ឃឹម នឹងជួយបង្កើនការយល់ដឹងអំពីបញ្ហារំលោភបំពានផ្លូវភេទលើ កុមារតាមរយៈការអធិស្ឋាន បទបង្ហាញ និងតាមការៀបរាប់របស់ជនរងគ្រោះផង ដែរ។ លក្ខណៈពិសេសនៃសន្និសីទនេះ គឺ តំណាងចូលរួមនឹងមានការពិភាក្សាដោយផ្ទាល់ជាមួយជនរងគ្រោះពីការរំលោភបំពានផ្លូវភេទចំនួន ១០ នាក់មកពីប្រទេសមួយចំនួននៅជុំវិញពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ