ប៉ាឡេស្ទីនអំពាវនាវឱ្យ ICC ស៊ើបអង្កេតលើការគំរាមកំហែងរបស់អ៊ីស្រាអែលចំពោះការបំផ្លាញផ្ទះសម្បែងនៅភាគខាងកើតទីក្រុងយេរូសាឡឹម (Jerusalem)

(VOVWORLD) - នាថ្ងៃទី ២១ ខែកក្កដា ក្រសួងការបរទេសប៉ាឡេស្ទីនបានចេញសេចក្តីប្រកាសមួយ ដែលអំពាវនាវឱ្យតុលាការព្រហ្មទ័ណ្ឌអន្តរជាតិ (ICC) បើកការស៊ើបអង្កេតទៅលើការគំរាមកំហែងរបស់អ៊ីស្រាអែលពីបទបំផ្លាញផ្ទះសម្បែងប្រជាជនប៉ាឡេស្ទីននៅទីក្រុង Sur Baher ភាគខាងកើតទីក្រុងយេរូសាឡឹម។
ប៉ាឡេស្ទីនអំពាវនាវឱ្យ ICC ស៊ើបអង្កេតលើការគំរាមកំហែងរបស់អ៊ីស្រាអែលចំពោះការបំផ្លាញផ្ទះសម្បែងនៅភាគខាងកើតទីក្រុងយេរូសាឡឹម (Jerusalem) - ảnh 1 ទីស្នាក់ការនៃតុលាការព្រហ្មទ័ណ្ឌអន្តរជាតិ (ICC) 

អ៊ីស្រាអែលបានកាន់កាប់តំបន់ភាគខាងកើតទីក្រុងយេរូសាឡឹមក្នុងកំឡុងសង្គ្រាមឆ្នាំ ១៩៦៧ ហើយបន្ទាប់មកក៏បានរួមបញ្ចូលតំបន់ទឹកដី ដោយបានប្រកាសថាទូទាំងទីក្រុងយេរូសាឡឹមជារដ្ឋធានីដែលមិនអាចកាត់ផ្តាច់របស់អ៊ីស្រាអែល។ អ៊ីស្រាអែលតែងតែបដិសេធសិទ្ធិជាពលរដ្ឋរបស់ជនប៉ាឡេស្ទីននៅក្នុងតំបន់ដែនដីនេះ និងបានផ្តល់បែបបទអំពី "ការស្នាក់នៅ"ដល់ប្រជាជនប៉ាឡេស្ទីន ដែលរស់នៅទីនោះ។ សហគមន៍អន្តរជាតិមិនទទួលស្គាល់ទង្វើរបស់អ៊ីស្រាអែលនោះទេ ខណៈដែលជនប៉ាឡេស្ទីនតែងតែកំណត់ភាគខាងកើតទីក្រុងយេរូសាឡឹមគឺជារដ្ឋធានីនៃរដ្ឋប៉ាលេស្ទីននាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ