ផ្តល់ចំណេះដឹងអំពីអធិបតេយ្យភាពកោះសមុទ្រសម្រាប់ប្រជាជន

(VOVWORLD) - នាប៉ុន្មានថ្ងៃនេះ តំបន់ជាច្រើនរបស់ វៀតណាម បានបង្កើនការចែករំលែកចំណេះដឹងអំពីអធិបតេយ្យភាពកោះសមុទ្រសម្រាប់ប្រជាជន។ នាថ្ងៃទី ៣ ខែ ឧសភា នៅស្រុកកោះ Phu Quy ខេត្ត Binh Thuan នោះ កម្មាភិបាល យុទ្ធជន ម្ចាស់ទូកនិងអ្នកនេសាទក្នុងស្រុកជាង ២០០ នាក់ទទួលបានការបណ្តុះបណ្តាល បំពាក់ចំណេះដឹងអំពីទីតាំង សក្តានុពល និងទិសដៅអភិវឌ្ឍនិរន្តរភាព តាមស្រុកកោះនានានៅទូទាំងប្រទេសវៀតណាម រួមទាំងគោលនយោបាយរបស់បក្សនិងរដ្ឋចំពោះការដោះស្រាយជម្លោះអធិបតេយ្យភាពកោះសមុទ្រនៅលើសមុទ្រខាងកើត។

លោក Nguyen Van Dac ប្រជាជនឃុំ Ngu Phung ស្រុកកោះ Phu Quy បានចែករំលែកថា៖ “បានស្តាប់គ្រូផ្តល់ព័ត៌មានអំពីកោះសមុទ្រនេះ ខ្ញុំមានអារម្មណ៍សប្បាយខ្លាំងណាស់។ ពោះថា ទាំងអស់នេះសុទ្ធតែជាចំណេះដឹងដ៏មានប្រយោជន៍ ដើម្បីជួយប្រជាជនយល់ពីការរួមដៃគ្នាដើម្បីរក្សាកោះសមុទ្រ និងព្យាយាមបង្កើតគ្រឹះរឹងមាំដើម្បីរក្សាកោះសមុទ្រនៃមាតុប្រទេស។ បានចូលរួមសកម្មភាពនេះ ប្រជាជនយើងខ្ញុំមានអារម្មណ៍ត្រេកអរណាស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ