ផ្នែកការទូតគម្បីមានភាពច្នៃប្រឌិត រវើក ដើម្បីលើកកម្ពស់ឋានៈរបស់ប្រទេសជាតិ

(VOVWORLD) -នាព្រឹកថ្ងៃទី ១៥ សីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួម និងថ្លែងមតិបញ្ជាណែនាំនៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទការទូតលើកទី៣០ដោយប្រធានបទ "ទិសដៅកិច្ចការបរទេស៖ ជំរុញខ្លាំងការទូតបម្រើវឌ្ឍនភាពក្នុងសម័យធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។
ផ្នែកការទូតគម្បីមានភាពច្នៃប្រឌិត រវើក ដើម្បីលើកកម្ពស់ឋានៈរបស់ប្រទេសជាតិ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc

នៅទីនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះអ្នកការទូត ដែលបានខិតខំប្រឹងប្រែងក្នុងការតភ្ជាប់ចំណងមិត្តភាពរវាងវៀតណាមជាមួយមិត្តភក្តិអន្តរជាតិ ធ្វើឲ្យឋានៈរបស់វៀតណាមកាន់តែខ្លាំងក្លាថែមទៀត។  លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចការបរទេសបានរួមវិភាគទានក្នុងរាល់សមិទ្ធិផលរបស់ប្រទេសជាតិ។លោកនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចការបរទេស ដែលបានផ្ដោតសំខាន់ទៅលើសហគ្រាស និងមូលដ្ឋាននៅប្រទេសសាមី ហើយចាត់ទុកថាប្រការនេះគឺជាមជ្ឈបណ្ឌលក្នុងការពន្លឿនការផ្សព្វផ្សាយសេដ្ឋកិច្ចកិច្ចកាបរទេសរបស់ផ្នែកការទូត។

ស្ដីពីស្ថានភាពសេដ្ឋកិច្ចពិភពលោកនោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានលើកសំណើរថា៖

“ការទូតស្ថាបនាអភិវឌ្ឍន៍គប្បីមានភាពម្ចាស់ការ និងថ្នៃប្រឌិតដោយប្រសិទ្ធភាព។ នាពេលខាងមុខបរិមាណការងារគឺនៅច្រើនណាស់ ដូច្នេះ ខ្ញុំស្នើឲ្យអ្នកការទូត ទាំងអស់ត្រូវពិភាក្សាគ្នា ហើយដាក់ចេញដំណោះស្រាយជាក់ស្ដែងដើម្បីបំពេញការងារដែលបានប្រគល់ឲ្យ”។

លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ទៅលើកិច្ចការបរទេស ដើម្បីរក្សាបរិយាកាសសុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាព។ ទន្ទឹមនឹងនេះ លោក Nguyen Xuan Phuc បានស្នើអ្នកការទូតទាំងឡាយឲ្យពង្រីកឋានៈយុទ្ធសាស្ត្ររបស់វៀតណាម ដើម្បីបង្កើតបុព្វបទ និងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍមន៍។

“បណ្ដាដៃគូរបស់យើងគោរពឋានៈរបស់វៀតណាម ក្នុងយុទ្ធសាស្ត្ររបស់គេដូចជា៖យុទ្ធសាស្រ្តអាស៊ីប៉ាស៊ីហ្វិករបស់រុស្ស៊ី គោលនយោបាយ ឆ្ពោះទៅទិសខាង កើតរបស់ឥណ្ឌា គោលនយោបាយឆ្ពោះទៅទិសខាងត្បូងរបស់កូរ៉េខាងត្បូងជាដើម។ ខ្ញុំស្នើ ឲ្យក្រសួងការបរទេសគប្បីរួមសហការជាមួយផ្នែកនានា ដើម្បីរកឃើញបែបផែនច្នៃប្រឌិត រវើក ដើម្បីលើកម្ពស់ឋានៈនៃប្រទេសជាតិ ជាពិសេសគឺរក្សាសុខសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងវឌ្ឍន៍ភាព”។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc  បានបញ្ជាផ្នែកការទូតឲ្យបន្សាំនឹងស្ថានភាពថ្មី។ លោកបន្តស្នើឲ្យឯកអគ្គរដ្ឋទូតគប្បីមានភាពសកម្មក្នុងកិច្ចការបរទេសពហុភាគី។ កិច្ចការបរទេសចាំបាច់ត្រូវរួមដណើរជាមួយសហគ្រាសដើម្បីឆ្ពោះទៅពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ