ផ្នែកម្ហូបអាហារវៀតណាមបង្កើតរូបភាពល្អលើពិភពលោកក្នុងការកសាងពាណិជ្ជសញ្ញា

(VOVWORLD) -នាថ្ងៃទី៩មិថុនានៅទីក្រុងហាណូយ នាយកដ្ឋានពន្លឿនពាណិជ្ជកម្ម (VIETRADE) នៃក្រ សួងឧស្សាហ-ពាណិជ្ជកម្ម បានរួមសហការជាមួយអង្គការពន្លឿនការនាំចូលពី បណ្តាប្រទេសកំពុងអភិវឌ្ឍន៍របស់ហូឡង់ (CBI) និងគំរោងការជួយឧបត្ថម្ភគោលន យោបាយពាណិជ្ជកម្មនិងវិនិយោគរបស់អឺរ៉ុប (EU-MUTRAP)រៀបចំសិក្ខាសាលា ស្តីពី “វិធានការកសាងយុទ្ធសាស្ត្រពាណិជ្ជសញ្ញាផ្នែកម្ហូបអាហារវៀតណាម”។ 
ផ្នែកម្ហូបអាហារវៀតណាមបង្កើតរូបភាពល្អលើពិភពលោកក្នុងការកសាងពាណិជ្ជសញ្ញា - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ Hằng Trần/BNEWS/TTXVN) 

នៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បានអះអាងថា ផ្នែកម្ហូបអាហារជាផ្នែកមួយមានសក្កានុភាពសម្រាប់ វៀតណាម។ ហើយម្ហូបអាហារបស់វៀតណាមមិនគ្រាន់តែឆ្លើយតបទៅនឹងតម្រូវការក្នុងប្រទេស ប៉ុណ្ណោះទេ ថែមទាំងនាំចេញទៅប្រទេសជាច្រើនលើទូទាំងពិភពលោកទៀតផង។ ម្ហូបអាហារវៀតណាមកំពុងបានពិភពលោកទទួលស្គាល់ជាបណ្តើរៗ។ តាមនោះ វៀតណាមកំពុងក្លាយទៅជាប្រភពផ្គតផ្គង់ផលិតផលកសិផលសំខាន់ៗសម្រាប់ ប្រទេសមួយចំនួនលើពិភពលោកផងដែរ។

        នៅក្នុងសិក្ខាសាលានេះ លោក Ta Hoang Linh អនុប្រធាននាយកដ្ឋានពន្លឿន ពាណិជ្ជកម្មបានឲ្យដឹងថា កម្មវិធីកសាងពាណិជ្ជសញ្ញាផ្នែកម្ហូបអាហារវៀតណាម បានសម្រេចជាសារវ័ន្តនូវដំណើរការស្រាវជ្រាវនិងដាក់ចេញវិធានការមួយចំនួន។ តាមគំរោង កម្មវិធីនឹងប្រកាសរបាយការណ៍យុទ្ធសាស្ត្រពាណិជ្ជសញ្ញាផ្នែកម្ហូបអាហារវៀតណាមនៅត្រីមាសទី៣ឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ