ផ្នែកឧស្សាហកម្មប្រេងឧស្ម័នមានចក្ខុវិស័យថ្មីអំពីយុទ្ធសាស្ត្រសមុទ្រ

(VOVWORLD) -  ផ្នែកឧស្សាហកម្មប្រេងឧស្ម័នមានចក្ខុវិស័យថ្មីអំពីយុទ្ធសាស្ត្រសមុទ្រ។ នេះគឺជាប្រធានបទនៃកិច្ចពិភាក្សាដែលបាន រៀបចំឡើងនាថ្ងៃទី២៨ខែតុលានៅទីក្រុងហាណូយ។ 

ផ្នែកឧស្សាហកម្មប្រេងឧស្ម័នមានចក្ខុវិស័យថ្មីអំពីយុទ្ធសាស្ត្រសមុទ្រ - ảnh 1 ទិដ្ឋភាពនៃជំនួបពិភាក្សា

នៅក្នុងជំនួបពិភាក្សានេះ ខ្លឹមសារជាច្រើនត្រូវបានសមាជិក សមាជិការសភា និងអ្នកឯកទេសដាក់ចេញ  ក្នុងនោះមានទាំងផលប៉ះពាល់នៃបដិវត្តន៍លើកទី៤ ដល់ការអភិវឌ្ឍនៃឧស្សាហកម្មប្រេង ប្រភពធនធានមនុស្សនិងតួនាទីរបស់ផ្នែកប្រេងឧស្ម័នក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ។ លោក Ngo Thuong San ប្រធានសមាគមប្រេងឧស្ម័នវៀតណាមបានឲ្យដឹងថា៖ “ភារកិច្ចចំនួន៣សម្រាប់ ឧស្សាហកម្មប្រេងនិងឧស្ម័ន។ នោះគឺ ត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ រៀបចំយុទ្ធសាស្រ្តផលិតផលរចនាសម្ព័ន្ធឡើងវិញ និងផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា។ មូលដ្ឋានស្រាវជ្រាវប្រេងឧស្ម័នមិនទាន់ឆ្លើយតបនឹងការសិក្សា រួមទាំងការអនុវត្តសកម្មភាពផលិតកម្ម ៤.០ ក្នុងសកម្មភាពផលិតកម្ម នៃឧស្សាហកម្មប្រេង ដែលជាមូលដ្ឋានសំភារៈគ្មានការធានានៅឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ