ផ្លែគូលេនវៀតណាមត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនៅម៉ាឡេស៊ី

(VOVWORLD) - នាថ្ងៃទី២ ខែកក្កដា កុងតឺន័រផ្ទុកផ្លែគូលេនលើកដំបូងរបស់វៀតណាមក្នុងរដូវ កាលឆ្នាំ២០១៨ បានមានវត្តមាននៅទីផ្សារម៉ាឡេស៊ី និងត្រូវបានអតិថិជននៅ ទីនេះទទួលស្វាគមន៍យ៉ាងកក់ក្តៅ។
ផ្លែគូលេនវៀតណាមត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនៅម៉ាឡេស៊ី - ảnh 1 ផ្លែគូលេនវៀតណាមត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនៅម៉ាឡេស៊ី

កុងតឺន័រផ្ទុកផ្លែគូលេននេះ ត្រូវបាននាំចូលក្នុងប្រទេសម៉ាឡេស៊ីដោយក្រុមហ៊ុន Billyan Global Resource ប្រចាំនៅទីក្រុងគូឡាឡាំពួរ (ម៉ាឡេស៊ី) សហការ ជាមួយអគ្គក្រុមហ៊ុនពាណិជ្ជកម្មហាណូយ (Hapro)។ ដោយការគ្រោងទុកនាពេលខាងមុខនេះកុងតឺន័រផ្ទុកផ្លែគូលេនវៀតណាមចំនួន២០គ្រឿងក្នុងកុងតឺន័រនិមួយៗមានផ្លែគូលេបប្រមាណ ១០តោននឹងត្រូវនាំចូលប្រទេសម៉ាឡេស៊ីដើម្បីបម្រើអតិថិជន។

ក្រៅពីប្រទេសម៉ាឡេស៊ី នាពេលបច្ចុប្បន្នផ្លែគូលេនវៀតណាមបានមានវត្តមាន នៅក្នុងទីផ្សារផ្សេងៗជាច្រើនទៀតដូចជា អាមេរិក អូស្ត្រាលី ជប៉ុននិងអឺរ៉ុប ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ