ផ្សព្វផ្សាយលើកតម្កើងពាណិជ្ជសញ្ញាក្រូចនិងកសិផលមួយចំនួនរបស់ខេត្ត Ha Tinh

(VOVWORLD) -នាយប់ថ្ងៃទី២ធ្នូ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vuong Dinh Hue បាន អញ្ជើញចូលរួមពិធីបុណ្យផ្លែក្រូចនិងផលិត ផលកសិកម្មរបស់ខេត្ត Ha Tinh លើកទី១ ដែល បានរៀបចំឡើងនៅមជ្ឈមណ្ឌលវប្បធម៌និងតាំងពិព័រណ៍ខេត្ត Ha Tinh។
ផ្សព្វផ្សាយលើកតម្កើងពាណិជ្ជសញ្ញាក្រូចនិងកសិផលមួយចំនួនរបស់ខេត្ត Ha Tinh - ảnh 1ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vuong Dinh Hue បាន អញ្ជើញចូលរួមពិធីបុណ្យផ្លែក្រូចនិងផលិតផលកសិកម្មរបស់ខេត្ត Ha Tinh 

ពិធីបុណ្យផ្លែក្រូចនិងផលិតផលកសិកម្មខេត្ត Ha Tinh លើកទី១ ឆ្នាំ២០១៧ បានរៀបចំឡើង សំដៅលើកតម្កើងពាណិជ្ជសញ្ញានិងគុណភាពរបស់ផ្លែក្រូច និង កសិផលពិសេសប្រចាំតំបន់មួយចំនួន តាមនោះ លើកកំពស់ប្រសិទ្ធិភាពផលិត កម្មអាជីវកម្ម រួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចសម្រាប់ខេត្ត Ha Tinh ផងដែរ។

        ក្នុងក្របខ័ណ្ឌនៃកម្មវិធីបុណ្យផ្លែក្រូចនិងផលិតផលកសិកម្ម Ha Tinh នៅ មានសកម្មភាពវប្បធម៌ សិល្បៈ តាំងបង្ហាញនិងឧទ្ទេសនាមអំពីប្រ ភេទផ្លែឈើមួយ ចំនួននិងទំនិញកសិផលជាច្រើនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ