ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូង

(VOVWORLD) - នារសៀលថ្ងៃទី២៦ ខែមីនា នៅរដ្ឋធានីហាណូយ អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបគណៈប្រតិភូនៃ គណៈបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូងដឹកនាំដោយប្រធានគណៈបក្សនេះលោក Lee Hae-chan ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។
ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូង - ảnh 1អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាមលោក Nguyen Phu Trong (ខាងស្ដាំ) និងប្រធានគណៈបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូងលោក Lee Hae-chan  (រូបថត៖ VOV)

នៅជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានសង្កត់ធ្ងន់ថា ដំណើរទស្សន កិច្ចនៅវៀតណាមលើកនេះរបស់គណៈប្រតិភូនៃគណៈបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង គឺជាឱកាសដើម្បីអោយថ្នាក់ដឹកនាំនៃបក្សទាំងពីរជួបពិភាក្សាគ្នាសំដៅ បង្កើនការយល់ដឹងនិងជឿទុកចិត្តគ្នាទៅវិញទៅមក។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការដែលបក្សទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្ដីពីការបង្កើនកិច្ចសហប្រតិបតិ្តការ តាមនោះ រួមចំណែកទៅក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ ដូចជាធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូងផងដែរ។

        មុននោះ នៅក្នុងជំនួបជាមួយគណៈប្រតិភូនៃគណៈបក្សប្រជាធិបតេយ្យកូរ៉េ ខាងត្បូងនិងប្រធានគណៈបក្សលោក Lee Hae-chan នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc បានស្នើអោយកូរ៉េខាងត្បូងបន្តយកចិត្ត ទុកដាក់ បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋវៀតណាម ដែលកំពុងរស់ នៅ សិក្សារៀនសូត្រនិងធ្វើការនៅកូរ៉េខាងត្បូង។ ចំណែកឯលោក Lee Hae-chan វិញ ក៏បានសង្កត់ធ្ងន់ថា នឹងខិតខំប្រឹងប្រែងរួមជាមួយថ្នាក់ដឹកនាំនៃបក្ស ទាំងពីរ ប្រទេសទាំងពីរ បន្តយកចិត្តទុកដាក់ដល់ការជំរុញនិងធ្វើអោយទំនាក់ ទំនងរវាងកូរ៉េខាងត្បូងនិងវៀតណាមមានការរីកចម្រើនឡើងកំពស់ថ្មី។ ថ្នាក់ដឹក នាំទាំងពីររូបបានចែករំលែកការប្ដេជ្ញាចិត្តនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ១០០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។

        នាព្រឹកថ្ងៃដដែល គណៈប្រតិភូនៃបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយ អចិន្ត្រៃយ៍គណៈលេខាលោក Tran Quoc Vuong បានជួបចរចាជាមួយគណៈ ប្រតិភូនៃគណៈបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូងដឹកនាំដោយលោកប្រធាន Lee Hae-chan។ បន្ទាប់ពីជំនួបចរចានេះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្ស រណៈយោគយល់ស្ដីពីការបង្កើនកិច្ចសហប្រតិបតិ្តការរវាងបក្សទាំងពីរនាពេល ខាងមុខ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ