ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអ៊ុយក្រែន

(VOVWORLD) -អនុវត្តន៍ផែនការពិគ្រោះយោបល់រវាងក្រសួងការបរទេសវៀតណាម និងក្រសួង ការបរទេសអ៊ុយក្រែនដំណាក់កាលឆ្នាំ២០១៨-២០១៩ នាថ្ងៃទី២០ ខែមិថុនា នៅ ទីក្រុងហាណូយ អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែន លោក  Sergiy Kyslytsy បានអញ្ជើញធ្វើការពិគ្រោះយោបល់នយោបាយព្រមទាំងពិភាក្សាគ្នាអំពីកិច្ចសសហប្រតិបត្តិការទ្វេភាគីនិងបញ្ហាមួយចំនួនក្នុងតំបន់និងអន្តរជាតិ។
ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអ៊ុយក្រែន - ảnh 1 ពង្រឹងនិងពង្រីកទំនាក់ទំនងរវាងវៀតណាមនិងអ៊ុយក្រែន

ភាគីទាំងពីរបានអះអាងនូវគោលបំណងរបស់ខ្លួនក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងអ៊ុយក្រែនព្រមទាំងបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសនៃប្រទេស ទាំងពីរក្នុងការតភ្ជាប់ធ្វើអាជីវកម្មនិងកិច្ចសហប្រតិបត្តិការលើវិស័យដែលអ៊ុយ ក្រែនមានប្រៀបខ្លាំងនិងវៀតណាមានតម្រូវការដូចជា វិស័យថាមពល កសិកម្ម និងសុខាភិបាល ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌និងជួបប្រាស័្រយរវាងប្រជាជន នៃប្រទេសទាំងពីរផងដែរ។

ភាគីទាំងពីរបានឯកភាពបន្តសហការគ្នាយ៉ាងជិតស្និទ្ធលើវេទិកាអន្ដរជាតិជា ពិសេសគឺអង្គការសហប្រជាជាតិ។ អ៊ុយក្រែនបានអះអាងសារជាថ្មីនូវការប្តេជ្ញា គាំទ្រវៀតណាមដាក់ពាក្យជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិឆ្នាំ ២០២០-២០២១ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ