ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក

(VOVWORLD) -  នាព្រឹកថ្ងៃទី២៦ខែកញ្ញា នៅទីក្រុងហាណូយ គណៈប្រតិបត្តិការមជ្ឈឹមបក្សកុម្មុយនីស្ត វៀត ណាម, រដ្ឋសភា, ប្រធានរដ្ឋ, រដ្ឋាភិបាលនិងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីបុណ្យសពរបស់លោកប្រធានរដ្ឋ Tran Dai Quang តាមពិធីបុណ្យសពថ្នាក់ជាតិ។ គណៈកម្មាធិការរៀបចំបុណ្យសពមានសមាជិកចំនួន ៣៧ រូប ដឹកនាំដោយ អគ្គលេខាបក្ស លោក Nguyen Phu Trong ។

ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក - ảnh 1

ក្រុមគ្រួសារលោក Tran Dai Quang គោរពវិញ្ញាណក្ខ័ន្ធលោក (រូបថតៈ VOV)

នៅវេលាម៉ោង ៧ ព្រឹក ថ្ងៃទី២៦ ខែកញ្ញា   ពិធីគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋ លោក Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅផ្ទះបុណ្យសពជាតិ លេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាលប្រជុំ Thong Nhat នៃទីក្រុងហូជីមិញ និងសាលប្រជុំនៃគណៈកម្មាធិការប្រជាជន ស្រុក Kim Son ខេត្ត Ninh Binh (ស្រុកកំណើតរបស់លោកប្រធានរដ្ឋ Tran Dai Quang)

ចូលរួមគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang ដំបូងបង្អស់ គឺគណៈ ប្រតិភូតំណាងក្រុមគ្រួសារសព។ បន្ទាប់មកគឺគណៈប្រតិភូនៃគណៈប្រតិបត្តិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយ អគ្គលេខាបក្ស Nguyen Phu Trong ។ គណៈប្រតិភូរដ្ឋាភិបាលអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ។ គណៈប្រតិភូរដ្ឋសភាត្រូវបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធដឹកនាំដោយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ។ គណៈ ប្រតិភូប្រធានរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធ ដឹកនាំដោយ ប្រធានរដ្ឋស្តីទី Dang Thi Ngoc Thinh។  បន្ទាប់មក គណៈប្រតិភូរណៈសិរ្សមាតុភូមិវៀតណាម អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធ។  គណៈកម្មាធិការយោធាមជ្ឈិមនៃក្រសួងការពារប្រទេសត្រូវបានដឹកនាំដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារជាតិ។ គណៈ ប្រតិភូនគរបាល ត្រូវបានដឹកនាំដោយឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលផងដែរ។

ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក - ảnh 2 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang

អញ្ជើញសរសេរនៅលើសៀវភៅក្រាំងមាសមរណទុក្ខ  អគ្គលេខាបក្ស លោក  Nguyen Phu Trong បានសម្តែងការសោកសៅចំពោះមរណភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang ដែលជាថ្នាក់ដឹកនាំមួយរូបបានរួមចំណែកយ៉ាងសំខាន់ទៅក្នុងបុព្វហេតុដ៏រុងរឿងរបស់បក្សនិងរដ្ឋាភិបាលក៏ដូចជាប្រជាជនវៀតណាម ជាពិសេសគឺសម្រាប់ កងកម្លាំងនគរបាលប្រជាជន កសាងនិងការពារមាតុប្រទេស។ មរណភាពរបស់លោក  Tran Dai Quang ជាការបាត់បង់ដ៏ធំធេងចំពោះបក្សរដ្ឋនិងប្រជាជន វៀតណាម។

ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក - ảnh 3គណៈប្រតិភូកម្ពុជាដែលដឹកនាំដោយនាយករដ្ឋមន្ត្រីសម្តេច តេជោ ហ៊ុនសែន អញ្ជើញចូូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang 

រីឯនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា អស់រយៈពេល៤០ឆ្នាំបម្រើប្រទេសជាតិរបស់ខ្លួន លោក Tran Dai Quang តែងតែមានភក្ដីភាព មានការទទួលខុសត្រូវ ការខិតខំប្រឹងប្រែង ព្រមទាំងបានឆ្លងកាត់ការលំបាកជាច្រើនដើម្បីបំពេញដ៏ល្អនូវភារកិច្ចដែលបក្ស រដ្ឋនិងប្រជាជនប្រគល់ជូន។

ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក - ảnh 4គណៈប្រតិភូកូរ៉េខាងត្បូងដឹកនាំដោយនាយករដ្ឋមន្ត្រី លោក  Lee Nak Yon  អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang 

 

នៅថ្ងៃទី២៦ខែកញ្ញានេះ គណៈប្រតិភូជាច្រើន ក្រសួង ស្ថាប័ន អង្គការនិងសមូហភាពមហាជនក្នុងតំបន់និងទូទាំងប្រទេស រួមទាំងមិត្តភក្តិអន្តរជាតិបានមកគោរពវិញ្ញាណក្ខ័ន្ធលោក Tran Dai Quang នៅកន្លែងរៀបចំបុណ្យសពផងដែរ។

ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក - ảnh 5គណៈប្រតិភូប្រទេសសិង្ហបុរីចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang 

គណៈប្រតិភូនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវត្រូវបានដឹកនាំដោយលោក Phankham Viphavanh សមាជិកការិយាល័យនយោបាយនិងជាអនុប្រធានរដ្ឋ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយនាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែនបានអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធលោក Tran Dai Quang ។

ក្នុងពេលព្រឹកថ្ងៃដដែល  គណៈប្រតិភូកូរ៉េខាងត្បូង ដែលដឹកនាំដោយនាយករដ្ឋមន្រ្តីនៃប្រទេសកូរ៉េខាងត្បូងលោក Lee  Nak Yon;  នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរីដែលដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិ លោក   Teo Chee Hean បានអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang ផងដែរ។

ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២៦ និង ២៧ ខែកញ្ញា ស្ថានទូតវៀតណាមនៅតាមបណ្តាប្រទេសនានា ក៏បានបើកសៀវភៅក្រាំងមាសមរណទុក្ខ និងរៀបចំពិធីគោរពដល់វិញ្ញាណក្ខ័ន្ធលោក Tran Dai Quang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ