ពិធីជួបប្រាស្រ័យ “ប៉ូលីសសមុទ្ររួមដំណើរជាមួយអ្នកនេសាទ”

(VOVWORLD) - នាយប់ថ្ងៃទី១៦ខែសីហា នៅទីក្រុងហាណូយ បញ្ជាការដ្ឋានប៉ូលីសសមុទ្របានរៀបចំពិធីជួបប្រាស្រ័យ ស្តីពី “ប៉ូលីសសមុទ្ររួមដំណើរជាមួយអ្នកនេសាទ” ក្នុងឱកាសអបអរ សាទខួបលើកទី២០នៃទិវាប្រពៃណី កងកំលាំងប៉ូលីសសមុទ្រ (១៩៩៨-២០១៨) និងលើកតម្កើងលំនាំចលនាប្រជាជន “ប៉ូលីសសមុទ្ររួមដំណើរជាមួយអ្នកនេសាទ”។
ពិធីជួបប្រាស្រ័យ “ប៉ូលីសសមុទ្ររួមដំណើរជាមួយអ្នកនេសាទ” - ảnh 1ទិដ្ឋភាពនៃពិធីលើកតម្កើងប៉ូលីសសមុទ្ររួមដំណើរជាមួយអ្នកនេសាទ (រូបថតៈ qdnd) 

ក្នុងឱកាសនេះ បញ្ជាការដ្ឋានប៉ូលីសសមុទ្របានប្រគល់ប័ណ្ណសរសើរនិង មេដាយអនុស្សវរីយ៍ចំពោះ បុគ្គលនិងសហមូហភាពចំនួន២០រូប ដែលទទួលបានស្នាដៃឆ្នើមក្នុងរយៈពេល២ឆ្នាំ រួមដំណើរអនុវត្តលំនាំ “ប៉ូលីសសមុទ្ររួមដំណើរជាមួយអ្នកនេសាទ”។ ទន្ទឹមជាមួយគ្នានោះ អ្នកនេសាទគំរូ១២រូបក៏ទទួលបានការលើកតម្កើងក្នុងឱកាសនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ