ពិធីជប់លៀងអង្គទូតក្នុងឱកាសទទួលបុណ្យឆ្នាំរកានព្វស័ក ២០១៧

ពិធីជប់លៀងអង្គទូតក្នុងឱកាសទទួលបុណ្យឆ្នាំរកានព្វស័ក ២០១៧  - ảnh 1
ពិធីជប់លៀងអង្គទូតក្នុងឱកាសទទួលបុណ្យឆ្នាំរកានព្វស័ក ២០១៧ (VNA)


(VOVworld) – នាយប់ថ្ងៃទី ២៣ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី
រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវបានធ្វើជា
អធិបតីពិធីជប់លៀងអង្គទូតក្នុងឱកាសឆ្នាំថ្មីប្រពៃណីឆ្នាំរកានព្វស័ក ២០១៧។
 ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី  Nguyen Xuan Phuc បានអះអាងថា៖

        «ខ្ញុំទើបនឹងវិលត្រឡប់ពីការចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក WEF
២០១៧ ដោយមានសកម្មភាពពិភាក្សាលើបណ្ដាវេទិកានិងជំនួបសន្ទនាជាមួយ
 អ្នកប្រមុខប្រទេសជាច្រើនលើពិភពលោក។ ខ្ញុំឃើញថា៖ ដំណើរស្តារឡើងវិញនៃ
 ពិភពលោកទាំងមូលមានសុទិដ្ឋិនិយមដែលបើកចេញឱកាសអភិវឌ្ឍន៍ដ៏ធំ
ធេងនៃ បដិវត្តន៍ឧស្សាហកម្មលើកទី ៤ ប៉ុន្តែ នៅមានការព្រួយបារម្ភអំពីលទ្ធិ
គាំពារនិយម ដែលកំពុងកើនឡើងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ រួមជាមួយគ្នា
នោះគឺគ្រោះអាសន្ន ខាងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងបំរ៉ែបំរួលអាកាសធាតុ។ ស្ថាន
ភាពនោះទាមទាឲ្យយើង ទាំងអស់គ្នានិងប្រទេសទាំងអស់រួមដៃធ្វើសកម្មភាព
រក្សាសន្តិភាពស្ថិរភាពចែក រំលែកផលប្រយោជន៍ក្នុងកិច្ចសហប្រតិបត្តិការ
និងសមាហរណកម្មដោយឈរលើ មូលដ្ឋានធម្មនុញ្ញ អ.ស.ប. និងច្បាប់អន្តរជាតិ។»

        ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានថ្លែងអំណរគុណ
ប្រទេសមិត្តភ័ក្តនិងដៃគូទាំងឡាយដែលបានរួមដំណើរជាមួយវៀតណាម
ក្នុងរយៈពេលកន្លងទៅ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ