ពិធីបើកទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍លើកទី១០បណ្តាខេត្តភាគឦសាននៃប្រទេសវៀតណាម

(VOVWORLD) - ទិវាបុណ្យ វប្បធម៌ កីឡានិងទេសចរណ៍ បណ្តាខេត្តភាគឦសានលើកទី១០ ឆ្នាំ ២០១៨ ដោយមានប្រធានបទ “អភិរក្សនិងពង្រីកនូវអត្តសញ្ញាណវប្បធម៌នៃបណ្តាជនជាតិភាគឦសានក្នុងសម័យកាលនៃការផ្លាស់ប្តូរថ្មី - ធ្វើសមាហរណកម្មនិងការអភិវឌ្ឍប្រកបដោយចីរភាពប្រទេសជាតិ” បានប្រារព្ធផ្លូវការនៅថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុង Vinh Yen ខេត្ត Vinh Phuc (ភាគខាងជើងវៀត ណាម)។ 
ពិធីបើកទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍លើកទី១០បណ្តាខេត្តភាគឦសាននៃប្រទេសវៀតណាម - ảnh 1 ទិដ្ឋភាពនៃពិធីបើកទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍បណ្តាខេត្តភាគឦសាន

ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈិម លោកស្រី Truong Thi Mai; អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh; អនុប្រធានរដ្ឋសភាលោក Do Ba Ty រួមទាំងតំណាងស្ថាប័ននិងនាយកដ្ឋានបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

អញ្ជើញថ្លែងក្នុងពិធីបើក លោក Nguyen Ngoc Thien រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមបានសង្កត់ធ្ងន់ថា ពិធីបុណ្យនេះគឺជាឱកាសសម្រាប់ជន ជាតិភាគតិចនៅភាគឦសានជួបប្រជុំគ្នា ដើម្បីលើកតម្កើងវប្បធម៌ តាមនោះរួមចំណែកអភិរក្សនិងលើកកម្ពស់តម្លៃវប្បធម៌ដ៏ពិសេសនិងជាប្រពៃណីរបស់ជនរួមជាតិផងដែរ។

ពិធីបើកទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍លើកទី១០បណ្តាខេត្តភាគឦសាននៃប្រទេសវៀតណាម - ảnh 2រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien អញ្ជើញថ្លែងមតិក្នុងពិធី 

លោក Nguyen Ngoc Thien អញ្ជើញមានប្រសាសន៍ថា៖  “មកជាមួយទិវាបុណ្យលើកនេះ ភ្ញៀវទេសចរនឹងបានសម្របខ្លួនទៅក្នុងបរិយាកាស រស់រវើក និង ពណ៌ចម្រុះនៃវប្បធម៌ពិសេសរបស់ប្រជាជនជនជាតិភាគតិចនៅភាគឦសានតាម រយៈការសម្តែងរបស់សិល្បករ សិល្បៈការរិនី អត្តពលិកមហានជន ជិត ១ពាន់ នាក់។ ចូលរួមក្នុងពិធីបុណ្យ ហាក់ដូចជាបានលង់អារម្មណ៍ជាមួយភ្លេងប្រពៃណី ស្តាប់សម្លេងស្គរ សម្លេងផ្លុំខ្លុយ និងទស្សនាកីឡាប្រពៃណីនិងល្បែងកំសាន្តដ៏រស់រវើកផង ដែរ។ តាមរយៈពិធីបុណ្យនេះ នឹងជួយឲ្យមនុស្សយើងទាំងអស់យល់អារម្មណ៍កាន់តែច្រើន តភ្ជាប់សាមគ្គីភាពរវាងបណ្តាជនជាតិភាគតិចភាគឦសានឲ្យកាន់តែស្អិតរមួតបន្ថែមទៀត”។

ពិធីបើកទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍លើកទី១០បណ្តាខេត្តភាគឦសាននៃប្រទេសវៀតណាម - ảnh 3រូបថតៈ VOV5 

ជាពិសេសនៅក្នុងពិធីបើក ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមបានរួមជាមួយទីក្រុងហាណូយនិងខេត្ត Vinh Phuc, Lao Cai និង Bac Ninh ទទួលប័ណ្ណរបស់ក្រសួងអប់រំ - វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ដោយបានចុះឈ្មោះពិធីបុណ្យនិងល្បែងទាញព្រ័ត្រជាបេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ