ពិធីបើកពិព័រណ៌ទេសចរណ៍អន្តរជាតិឆ្នាំ២០១៨

(VOVWORLD) - នាព្រឹកថ្ងៃទី២៩ ខែមិនា ពិព័រណ៌ទេសចរណ៍អន្តរជាតិឆ្នាំ២០១៨ (VITM) ក្រោម ប្រធានបទ ”ទេសចរណ៍ អនឡាញ់ ទេសចរណ៍វៀតណាមឆ្ពោះ ទៅបដិវត្តន៍ឧស្សហកម្ម៤.០ ” បានប្រព្រឹត្ត នៅរដ្ឋធានីហាណូយ។
ពិធីបើកពិព័រណ៌ទេសចរណ៍អន្តរជាតិឆ្នាំ២០១៨ - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam នៅក្នុងពិព័រណ៌ទេសចរណ៍អន្តរជាតិ ឆ្នាំ២០១៨

ថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បានអះអាងថាទេសចរណ៍ជាវិស័យសេដ្ឋកិច្ចដ៏សំខាន់ ហើយវៀតណាមកំពុង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីអភិវឌ្ឍន៍ ទេសចរណ៍នឹងក្លាយទៅជា វិស័យសេដ្ឋកិច្ចបំព្រួញមួយ។ លោក Vu Duc Dam មានប្រសាសន៍ថា៖

” ខ្ញុំវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់ខេត្តនិងតំបន់ មូលដ្ឋានដែលបានយកចិត្តទុកដាក់យ៉ាង ខ្លាំងក្លាដើម្បីដោះស្រាយរាល់ឧបសគ្គចំពោះសហគ្រាសនានា ព្រមទាំង បង្កើតបរិស្ថានទេសចរណ៍បឲ្យបានសុវត្ថិភាព និង ស្និតស្នាលថែមទៀតផងដែរ។ យើងខ្ញុំសង្ឃឹមថា តាមរយៈពិព័រណ៌នេះ យើងនឹងប្រើប្រាស់ឧត្តមភាពខាង បច្ចេកវិទ្យា ព័ត៌មាន ដើម្បីតភ្ជាប់រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល រវាងសហគ្រាសនិងសហគ្រាស និង រវាងប្រជាជននិងប្រជាជន ក្នុងគោលបំណងពង្រីកវិស័យទេសចរណ៍ប្រកបដោយប្រសិទ្ធភាពបំផុត” ៕

តាំងពិព័រណ៌ឆ្នាំនេះបានទាក់ទាញសហគ្រាសក្នុងជាតិនិងអន្តរជាតិចំនួនជិត ៧០០ ដូចជាកូរ៉េខាងត្បូង ជប៉ុន បារាំង អង់គ្លេស ជាដើម។ល។ ពិព័រណ៌នេះនឹងប្រព្រឹត្តទៅដល់ថ្ងៃទី១ ខែមេសា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ