ពិធីបើករដូវទេសចរណ៍ឆ្នាំ ២០១៧ នៅ Thai Nguyen

ពិធីបើករដូវទេសចរណ៍ឆ្នាំ ២០១៧ នៅ Thai Nguyen - ảnh 1
ពិធីបើករដូវទេសចរណ៍ឆ្នាំ ២០១៧ នៅ Thai Nguyen (រូបថត៖ TTXVN)

(VOV)_នាល្ងាច ថ្ងៃទី ២៤ មិនា នៅសារមន្ទីរវប្បធម៌​នៃបណ្ដាជន​ជាតិ​វៀត
ណាមនៅទីក្រុង​ Thai Nguyen ខេត្ត Thai Nguyen គណៈកម្មាធិការខេត្ត Thai Nguyen
បានប្រារព្ធឡើងពិធីបើករដូវទេសចរណ៍ឆ្នាំ ២០១៧ នៅ Thai Nguyen​ ដោយប្រធាន
បទ  “Thai Nguyen ទីកន្លែងមក​ដល់​នៃបណ្ដា​វប្បធម៌​ជនជាតិវៀតណាម” ។ពិធីបើក
រដូវទេសចរណ៍លើកនេះ​​ជាសកម្មភាពប្រចាំ​ដើម្បី​ជំរុញ​កិច្ចការឃោសនា ផ្សព្វ
ផ្សាយអំពីចរិតលក្ខណៈនៃស្ថានភាពសេដ្ឋកិច្ច វប្បធម៌ សង្គម និងសក្ដានុភាព
ទេសចរណ៍ របស់ខេត្ត​ដល់​ភ្ញៀវទេសចរណ៍នៅ​ទូទាំង​ប្រទេស ។ សកម្មភាពនេះ
បានរួមចំណែក​ក្នុងការបង្កើន​លើទឹកចិត្តការ​វិនិយោគ​អភិវឌ្ឍន៍ទេសចរណ៍ និង​
បង្កលក្ខណៈចំពោះ​អង្គភាព​អាជីវកម្ម​ទេសចរណ៍​នៅក្នុងនិងក្រៅប្រទេសរួម
សហការ​ដើម្បីទាក់ទាញ​ភ្ញៀវទេសចរណ៍​ជាតិ​និងអន្តរជាតិ ។

        នៅពិធីបើកនេះក៏បានប្រព្រឹតិ្តទៅសកម្មភាពមួយចំនួនដូចជាវប្បធម៌ សិល្បៈ
ជួបប្រាស្រ័យ​វប្បធម៌តែ ទស្សនាស្តង់ទំនិញ ឃោសនាផ្សព្វផ្សាយ​អំពីសក្ដានុភាព
ទេសចរណ៍របស់ខេត្ត Thai Nguyen ផងដែរ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ