ពិធីបង្ហូតទង់ជាតិ “ឯកភាពទឹកដីប្រទេសជាតិ” បានប្រារព្ធយ៉ាងឱឡារិកនៅខេត្ត Quang Tri

ពិធីបង្ហូតទង់ជាតិ “ឯកភាពទឹកដីប្រទេសជាតិ” បានប្រារព្ធយ៉ាងឱឡារិកនៅខេត្ត Quang Tri  - ảnh 1
ពិធីបង្ហូតទង់ជាតិ “ឯកភាពទឹកដីប្រទេសជាតិ” បានប្រារព្ធយ៉ាងឱឡារិក (រូបថតៈ VOV5)

(VOVworld)-នាថ្ងៃទី៣០មេសា នៅមណ្ឌលកេរ្តិ៍ដំណែលពិសេសត្រើយ Hien
Luong –Ben Hai ខេត្ត Quang Tri បានប្រារព្ធយ៉ាងឱឡារិកពិធីបង្ហូតទង់ជាតិ “ឯក
ភាពទឹកដី ប្រទេសជាតិ” ក្នុងឱកាសរំលឹកខួបលើកទី៤២នៃទិវារំដោះទាំងស្រុង
ភាគខាងត្បូង វៀតណាម ឯកភាពប្រទេសជាតិនិងរំលឹកខួបលើកទី៤៥នៃទិវា
រំដោះខេត្ត Quang Tri ថ្ងៃទី១ឧសភា។ ថ្លែងមតិនៅទីនេះ លោក Nguyen Van Hung
 លេខាគណៈកម្មា ធិការបក្សខេត្ត Quang Tri បានសង្កត់ធ្ងន់ថា៖

        “ក្នុងពេលវេលាពោរពេញទៅដោយអត្ថន័យនេះ ក្រោមទង់ជាតិ  នៅក្បែរ
ត្រើយ Ben Hai និង ស្អាន Hien Luong ដែលជាស្ពាននៃប្រវត្តិសាស្ត្រ ស្ពាននៃ​បំណង
ប្រាថ្នាឯកភាពប្រទេសជាតិនេះ យើងហាក់ដូចជាបានរស់នៅក្នុងបរិយាកាស
ប្រវត្តិសាស្ត្រ រំលឹកឡើងវិញមេម័រនៃគ្រាអង់អាចក្លាហានប៉ុន្តែក៏មានការពលីសាច់
ស្រស់ឈាម ស្រស់ដ៏ធំធេងផងដែរ។ យើងនាំគ្នាមកទីនេះ ដើម្បីលើកស្ទួយជ័យ
ជម្នះអមតៈ និងតបស្នងសង់គុណចំពោះពលីកម្មដ៏ធំធេងរបស់ជំនាន់ជីដូនជីតា
ដើម្បីការពារ ឯករាជ្យនិងសេរីភាពរបស់មាតុប្រទេស”។

        បន្ទាប់ពីពិធីបង្ហូតទង់ជាតិ  ឧបនាយករដ្ឋមន្ត្រី Truong Hoa Binh និងក្រុមការ
 ងារបានទៅអុជធូបនៅឈាបនដ្ឋានយុទ្ធជនពលីជាតិ Truong Son  ឈាបនដ្ឋាន
យុទ្ធជនពលីជាតិផ្លូវលេខ៩ និងវិមានអនុស្សាវរីយ៍កំពែងបុរាណ Quang Tri សំដៅ
រំលឹកដល់ វីរៈ យុទ្ធជនដែលពលីជីវិតការពារប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ