ពិធីបុណ្យម្ហូបអាហារអាស៊ានឆ្នាំ២០១៨ នៅប្រទេសកូរ៉េខាងត្បូង

(VOVWORLD) -  ចាប់ពីថ្ងៃទី២៨ខែវិច្ឆិកា ដល់ថ្ងៃទី១ខែធ្នូ នៅមណ្ឌូលពិព័រណ៌ COEX នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានប្រពឹ្រត្តទៅពិធីបុណ្យម្ហូបអាហារអាស៊ានឆ្នាំ២០១៨។ វៀតណាមបានចូលរួមព្រឹត្តិការណ៍នេះដោយមានស្តង់តាំងបង្ហាញទំនិញមួយរួមមាន ម្ហូបអាហារប្រពៃណីគឺជាហ្វឺ និងណែមចៀន។
ពិធីបុណ្យម្ហូបអាហារអាស៊ានឆ្នាំ២០១៨ នៅប្រទេសកូរ៉េខាងត្បូង - ảnh 1 ស្តង់តាំងបង្ហាញម្ហូបអាហារប្រពៃណីរបស់វៀតណាមនៅពិធីបុណ្យម្ហូបអាហារអាស៊ានឆ្នាំ២០១៨

ក្រៅពីនោះ មានស្តង់មួយដែលឧទ្ទេសនាមអំពីវប្បធម៌ម្ហូបអាហារប្រពៃណីរបស់បណ្តាប្រទេសជាសមាជិកអាស៊ានដូចជាប្រទេសឡាវ កម្ពុជា ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប្រុយណេ មីយ៉ាន់ម៉ានិងហ្វីលីពីន។

        ពិធីបុណ្យម្ហូបអាហារអាស៊ាន គឺជាព្រឹត្តិការណ៍វប្បធម៌ដោយមណ្ឌលអាស៊ាន-កូរ៉េខាងត្បូងរៀបចំឡើងជាប្រចាំឆ្នាំចាប់តាំងពីឆ្នាំ២០១៦សំដៅជួយឲ្យប្រជាជនប្រទេសនេះមានឱកាសយល់ដឹងច្បាស់យ៉ាងជ្រាវជ្រៅអំពីវប្បធម៌ម្ហូបអាហារ ក៏ដូចជាសិល្បៈធ្វើម្ហូបរបស់បណ្តាប្រទេសជាសមាជិកអាស៊ាននាពេលបច្ចុប្បន្ន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ