ពិធីបិទបញ្ចប់ជំរុំវិស្សមកាលយុវជន និស្សិតវៀតណាមទូទាំងអឺរ៉ុប ឆ្នាំ២០១៨

(VOVWORLD) - ក្រោយរយៈពេល៣ថ្ងៃដោយមានសកម្មភាពដ៏រស់រវើក ជំរុំវិស្សមកាលយុវជន- និស្សិតវៀតណាមទូទាំងទ្វីបអឺរ៉ុបឆ្នាំ២០១៨ ( Duna Camp 2018) បានបិទបញ្ចប់ នាយប់ថ្ងៃទី១៩ខែសីហា នៅទីក្រុង Budapest ប្រទេសហុងគ្រី។
ពិធីបិទបញ្ចប់ជំរុំវិស្សមកាលយុវជន និស្សិតវៀតណាមទូទាំងអឺរ៉ុប ឆ្នាំ២០១៨ - ảnh 1សកម្មភាពយ៉ាងរស់រវើកនៅ ជំរុំវិស្សមកាលយុវជននិស្សិតវៀតណាមទូទាំងអឺរ៉ុប ឆ្នាំ២០១៨

ថ្លែងមតិក្នុងពិធីបិទនេះ ប្រធានសមាគមនិស្សិតវៀតណាមប្រចាំនៅហុងគ្រី និងជាប្រធានរៀបចំជំរុំវិស្សមកាលឆ្នាំ២០១៨ លោក Nguyen Anh Tu បានលើកច្បាស់ថា  ជំរុំវិស្សមកាលនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ក្នុងនោះមានសកម្មភាព កម្មវិធីល្អជាច្រើន ដើម្បីជួយឲ្យយុវជន-និស្សិត វៀតណាមមកពីបណ្តាប្រទេសអាចរាប់អាននឹងគ្នា សិក្សាអំពីបទពិសោធន៍ដ៏មាន តម្លៃ ក៏ដូចជាក្នុងជីវភាពរស់នៅផងដែរ។ ដោយមានកម្មវិធីស្វែងយល់អំពី ប្រវត្តិសាស្ត្រ វប្បធម៌ជនជាតិ ជំនួបប្រាស្រ័យទាក់ទងគ្នា ធ្វើទស្សនា លេងល្បែង កំសាន្ត និងប្រឡងចំណេះដឹង ជំរុំវិស្សមកាលឆ្នាំ២០១៨ បានក្លាយទៅជាកន្លែង មួយ សំរាប់យុវជន និស្សិតទាំងឡាយបង្ហាញទេពកោសល្យ បញ្ញានិងកម្លាំងវ័យ ក្មេងរបស់ខ្លួនផងដែរ។ នៅក្នុងពិធីបិទនេះ តំណាងគណៈកម្មការរៀបចំជំរុំវិស្សម កាលយុវជន- និស្សិតវៀតណាមទូទាំងទ្វីបអឺរ៉ុបបានប្រគល់សិទ្ធជាម្ចាស់ផ្ទះរៀបចំ ជំរុំវិស្សមកាលឆ្នាំ២០១៩ ជូនដល់សមាគមនិស្សិតវៀតណាមប្រចាំនៅហូឡង់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ