ពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី១២ឆ្នាំ២០១៧

(VOVWORLD) - ពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី១២ ឆ្នាំ២០១៧ ត្រូវបាន រៀបចំឡើងនាយប់ថ្ងៃទី២១ មិថុនា នៅទីក្រុងហាណូយ។ អញ្ជើញចូលរួម ព្រឹត្តិការណ៍នេះមានអគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមលោក Nguyen Phu Trong ប្រធានរដ្ឋលោក Tran Dai Quang និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស រដ្ឋ រដ្ឋាភិបាល ក្រសួងនិងស្ថាប័ននានានៅក្នុងទូទាំងប្រទេស។
ពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី១២ឆ្នាំ២០១៧ - ảnh 1 តំណាងក្រុមអ្នកកាសែតដែលទទួលបានរង្វាន់ A

ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានឲ្យដឹង ថាឆ្នាំនេះនៃមានបរិមាណស្នាដៃចូលរួមការប្រឡងយ៉ាងច្រើនបំផុតតាំងពីមុនមក ហើយគុណភាពក៏ត្រូវបានលើកស្ទួយដែរ។ ប្រការនេះសរឲ្យឃើញនូវកម្លាំងទាក់ ទាញនៃពានរង្វាន់សារព័ត៌មានជាតិ និងការយកចិត្តទុកដាក់ ជួយជ្រោមជ្រែង យ៉ាងសកម្មរបស់សមាគមន៍អ្នកកាសែតគ្រប់ជាន់ថ្នាក់ក្នុងទូទាំងប្រទេសផងដែរ។  ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានស្នើថា៖

        “សារព័ត៌មានចាំបាច់ត្រូវឃោសនាឲ្យបានទូលំទូលាយ ទាន់ពេលវេលានិង ប្រកបដោយប្រសិទ្ធភាពនូវគោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់ រដ្ឋ។ គាំទ្រនិងបើកទូលាយចលនាប្រឡងប្រណាំងស្នេហារជាតិ សមូហភាពនិង បុគ្គលឆ្នើម គំរូមនុស្សល្អ ការងារល្អ ពង្រឹងនិងពង្រីកជំនឿទុកចិត្តរបស់ប្រជាជន ចំពោះការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋសភា រដ្ឋាភិបាល។ ផ្សព្វផ្សាយ រូបភាពទឹកដីនិងមនុស្សវៀតណាម បើកទូលាយការជួបប្រស្រ័យនិងកិច្ចសហ ប្រតិបត្តិការជាមួយប្រទេសដទៃ។ បន្តពង្រីកនូវតួនាទីឃ្លាំមើល បដិវាទសង្គម របស់សារព័ត៌មាន”។

        ក្នុងការប្រឡងឆ្នាំនេះ វិទ្យុសម្លេងវៀតណាម មានស្នាដៃទទួលរង្វាន់ចំនួន៩ ក្នុងនោះមាន២ស្នាដៃទទួលរង្វាន់ A ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ