ពិធីប្រគល់មេដាយអនុស្សាវរីយ៍ដើម្បីបុព្វហេតុវប្បធម៌សំរាប់អ្នកនយោបាយនៃសាធារណៈរដ្ឋឆែក

ពិធីប្រគល់មេដាយអនុស្សាវរីយ៍ដើម្បីបុព្វហេតុវប្បធម៌សំរាប់អ្នកនយោបាយនៃសាធារណៈរដ្ឋឆែក - ảnh 1
ពិធីប្រគល់មេដាយអនុស្សាវរីយ៍ដើម្បីបុព្វហេតុវប្បធម៌សំរាប់អ្នកនយោបាយនៃសាធារណៈរដ្ឋឆែក (VOV)


(VOVworld) – នាថ្ងៃទី ២១ កុម្ភៈ នៅស្ថានទូតវៀតណាមប្រចាំនៅសាធារណៈរដ្ឋ
ឆែក ឯកអគ្គរដ្ឋទូតវៀតណាម លោក Truong Manh Son បានប្រគល់ជូនមេដាយ
អនុស្សាវរីយ៍ដើម្បីបុព្វហេតុវប្បធម៌កីឡានិងទេសចរណ៍វៀតណាមសំរាប់សមាជិក
របស់ឆែកនៅសភាអឺរ៉ុប (EP) លោក Jan Zahradil និង លោក Petr Hnizdo ប្រធាន
នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិចំណុះក្រសួងវប្បធម៌ឆែក។ នេះគឺជាការ
ទទួលស្គាល់នូវការរួមវិភាគទានរបស់មន្ត្រីទាំងពីររូបក្នុងកិច្ចសហប្រតិបត្តិការ
វប្បធម៌ក៏ដូចជាចំណងមិត្តភាពរវាងឆែកនិងវៀតណាម។ ថ្លែងមតិនៅទីនេះ
លោក Jan Zahradil សមាជិករបស់ឆែកនៅសភាអឺរ៉ុបនិងជាប្រធានក្រុម
សមាជិកសភាមិត្តភាពរវាងសហភាព អឺរ៉ុបនិងវៀតណាម បានឲ្យដឹងថា៖

        «សហគមន៍ជនវៀតណាមនៅសាធារណៈរដ្ឋឆែកមានចំនួនប្រជាជនច្រើន
បំផុតក្នុងចំណោមប្រទេស EU ទាំង ២៨។ នេះគឺជាសន្ទស្សន៍ដែលមានអត្ថន័យ
ហើយខ្ញុំមានមោនភាពចំពោះប្រការនេះណាស់។ ខ្ញុំគិតថា៖ នេះគឺជាមូលដ្ឋាន
ដើម្បីភាគីទាំងពីរទទួលបានការបោះជំហានជាបន្ត។ ដោយហេតុនេះ ខ្ញុំនឹងខំ
ប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាង
ឆែក និងវៀតណាម ក៏ដូចជា រវាង​ EU និងវៀតណាម ផងដែរ។ ខ្ញុំក៏នឹងខ្នះ
ខ្នែងជំរុញ ការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងឆែកនិងវៀតណាម៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ