ពិធីរំលឹកខួបលើកទី ៧៤ នៃទិវាបុណ្យជាតិវៀតណាម ថ្ងៃទី ២ ខែកញ្ញា នៅម៉ាឡេស៊ី

(VOVWORLD) -ឯកអគ្គរដ្ឋទូត លោក Le Quy Quynh បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានការអភិវឌ្ឍដ៏ទូលំទូលាយ ជាពិសេសគឺនៅពេលដែលភាគីទាំងពីរបានឯកភាពគ្នាលើកទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រកាលពីឆ្នាំ២០១៥។
ពិធីរំលឹកខួបលើកទី ៧៤ នៃទិវាបុណ្យជាតិវៀតណាម ថ្ងៃទី ២ ខែកញ្ញា នៅម៉ាឡេស៊ី - ảnh 1 ឯកអគ្គរដ្ឋទូត លោក Le Quy Quynh (រូបថត៖ vnanet.vn)

នាយប់ថ្ងៃទី ២២ ខែសីហា ស្ថានទូតវៀតណាមប្រចាំនៅប្រទេសម៉ាឡេស៊ីបានរៀបចំពិធីរំលឹកខួបលើកទី ៧៤ នៃទិវាបុណ្យជាតិវៀតណាម  (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ១៩៤៥- ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០១៩) ។

អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីលោក Le Quy Quynh បានសង្កត់ធ្ងន់លើសមិទ្ធិផលដ៏ធំធេង ដែលវៀតណាមទទួលបានក្នុងរយៈពេលកន្លងទៅ។ លោកបានអះអាងថា វៀតណាមបានបង្កើតទំនាក់ទំនងជាមួយប្រទេស និងតំបន់ដែនដីចំនួន ១៨០ នៅលើពិភពលោក ហើយជាសមាជិកដ៏សកម្មរបស់អង្គការអន្តរជាតិ និងតំបន់ជាង ៧០ អង្គភាព។

ស្ដីពីទំនាក់តំនងរវាងវៀតណាម និងម៉ាឡេស៊ីនោះ ឯកអគ្គរដ្ឋទូត លោក Le Quy Quynh បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានការអភិវឌ្ឍដ៏ទូលំទូលាយ ជាពិសេសគឺនៅពេលដែលភាគីទាំងពីរបានឯកភាពគ្នាលើកទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រកាលពីឆ្នាំ២០១៥។ នាបច្ចុប្បន្ននេះ វៀតណាម និងម៉ាឡេស៊ីកំពុងខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើង ១៥ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២០ខាងមុខ តាមកម្មវិធីធ្វើសកម្មភាពដែលបានចុះហត្ថលេខារួចមក។ លោក ឯកអគ្គរដ្ឋទូតបានជឿជាក់ថា ដោយមានសក្តានុពលសហប្រតិបត្តិការដ៏ធំធេងលើគ្រប់វិស័យនោះ ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងវៀតណាម និងម៉ាឡេស៊ីនឹងបន្តអភិវឌ្ឍ នាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិសភាព និងវិបុលភាពនៃប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ