ពិធីរំលឹកខួបលើកទី៤៥ ទិវាដែលលោកប្រធាន Fidel Castro មកបំពេញទស្សន កិច្ចនៅតំបន់រំដោះភាគខាងត្បូងវៀតណាម

(VOVWORLD) - នាល្ងាចថ្ងៃទី១៤ ខែកញ្ញា នៅទីក្រុង Dong Ha ខេត្ត Quang Tri ភាគ កណ្ដាលនៃប្រទេសវៀតណាម បានប្រព្រឹត្តទៅនូវពិធីរំលឹកខួបលើកទី៤៥ ទិវាដែលលោក ប្រធានគុយបា Fidel Castro មកបំពេញទស្សនកិច្ចនៅតំបន់រំដោះភាគខាងត្បូង វៀតណាមនៃខេត្ត Quang Tri។
ពិធីរំលឹកខួបលើកទី៤៥ ទិវាដែលលោកប្រធាន Fidel Castro មកបំពេញទស្សន កិច្ចនៅតំបន់រំដោះភាគខាងត្បូងវៀតណាម - ảnh 1 តំណាងអចិន្ត្រៃយ៍នសគណៈលេខាវៀតណាមលោក Tran Quoc Vuong 


ថ្លែងនៅពិធីនេះ តំណាងអចិន្ត្រៃយ៍នសគណៈលេខាវៀតណាមលោក Tran Quoc Vuong បានសង្កត់ធ្ងន់ថា លោកប្រធាន Fidel ជាមិត្តដ៏មានឥទ្ធិពលមួយរូបរបស់ ប្រទេសវៀតណាម ជាអ្នកដែលបានរួមជាមួយលោកប្រធានហូជីមិញកសាងគ្រឹះ ស្ថាននិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សាមគ្គីភាពដ៏ស្មោះត្រង់និងគ្រប់វិស័យរវាងវៀតណាមនិងគុយបា។ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនាឆ្នាំ ១៩៧៣ក៏ដូចជាដំណើរទស្សនកិច្ចផ្សេងៗនៅវៀតណាមរបស់លោកប្រធាន Fidel សុទ្ធតែបន្សល់ទុកមកនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតក្នុងដួងចិត្ត របស់ប្រជាជនវៀតណាមគ្រប់រូប។ លោក Tran Quoc Vuong បានសង្កត់ធ្ងន់ថា៖

        “ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធាន Fidel Castro គឺជា និមិត្តរូបមួយនៃចំណងសាមគ្គីភាពនិងការគាំទ្ររបស់ចលនាអន្តរជាតិចំពោះវៀតណាម។ នេះជាឱកាសដើម្បីឲ្យយើងសម្ដែងនូវការដឹងគុណចំពោះលោកប្រធាន Fidel ចំពោះប្រទេសគុយបា ក៏ដូចជាចំពោះមិត្តភក្តិអន្តរជាតិ កម្លាំង ស្នេហាសន្តិភាពសេរីភាពនិងយុត្តិធម៌លើពិភពលោក ដែលបានប្រកៀកស្មានិង គាំទ្រវៀត ណាមក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ។ ការគាំទ្រនិងចែករំលែក របស់គុយបាក៏ដូចជាមិត្តភក្តិអន្តរជាតិជាកម្លាំងចលករសំខាន់នៃជ័យជំនេះរបស់បដិវត្តន៍វៀតណាមក្នុងសម័យកាលសង្គ្រាមក៏ដូចជាក្នុងសម័យកាលសន្តិភាពផងដែរ។ បក្ស រដ្ឋ និងប្រជាជនវៀតណាមនឹងជានិច្ចកាលចងចាំនិងគោរពរាល់ មនោសញ្ចេតនាដ៏ថ្លៃថ្លាទាំងអស់នោះ”។

ពិធីរំលឹកខួបលើកទី៤៥ ទិវាដែលលោកប្រធាន Fidel Castro មកបំពេញទស្សន កិច្ចនៅតំបន់រំដោះភាគខាងត្បូងវៀតណាម - ảnh 2 លោក Salvado Valdes Mesa អនុប្រធានទីមួយក្រុម ប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្រ្តីគុយបា

        ចំណែកឯ លោក Salvado Valdes Mesa អនុប្រធានទីមួយក្រុម ប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្រ្តីគុយបាបានសម្ដែងការចាប់អារម្មណ៍ចំពោះ រូបភាពនៃលោកប្រធាន Fidel បក់ទង់រំដោះក្នុងដំណើរទស្សនកិច្ចនៅវៀតណាម ដោយចាត់ទុកថា នោះគឺជានិមិត្តរូបនៃចំណងសាមគ្គីភាពដ៏ស្មោះត្រង់រវាង ប្រជាជាតិទាំងពីរ។

        ក្នុងឱកាសនេះដែរ នាព្រឹកថ្ងៃទី១៥ កញ្ញា ខេត្ត Quang Tri បានរៀបចំពិធី បើកសម្ពោធឧទ្យាន Fidel។ ដោយមានទំហំផ្ទៃដីចំនួន១៦ហិកតា ឧទ្យាន Fidel ជាសំណង់ដែលបង្ហាញនូវមនោសញ្ចេតនារបស់ប្រជាជន Quang Tri ចំពោះ លោកប្រធាន Fidel Castro៕

ប្រតិកម្មទៅវិញ

ផ្សេងៗ