ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃការរក្សាសាកសពរបស់លោកប្រធានហូជីមិញនិងប្រគល់គ្រឿងឥស្សរិយយសមិត្តភាពចំពោះមិត្តភក្តិរុស្ស៊ី

(VOVWORLD) - នារសៀលថ្ងៃទី ២៨ ខែឧសភា នៅទីក្រុងមូស្គូ គណៈកម្មាធិការគ្រប់គ្រងប្រាង្គតម្កល់សពលោកប្រ ធានហូជីមិញ បានរួមសហការជាមួយស្ថានទូតវៀត ណាមប្រចាំនៅសហព័ន្ធរុស្ស៊ី ដើម្បីរៀបចំខួបគម្រប់ ៥០ ឆ្នាំ នៃការថែរក្សាដដែលនូវរាងកាយក្នុងរយៈពេលយូរអង្វែងនិងការពារសាកសពលោកប្រធានហូជីមិញជាដាច់ខាត ព្រមទាំងប្រគល់គ្រឿងឥស្សរិយយសមិត្តភាពដល់ក្រុមសមូហភាពនិងក្រុមអ្នកជំនាញរុស្ស៊ីផងដែរ។

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃការរក្សាសាកសពរបស់លោកប្រធានហូជីមិញនិងប្រគល់គ្រឿងឥស្សរិយយសមិត្តភាពចំពោះមិត្តភក្តិរុស្ស៊ី - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Ngo Duc Manh ថ្លែងមតិក្នុងព ិធី (រូបថតៈ VOV)

ថ្លែងក្នុងពិធីនោះ វរសេនីយ៍ឯក បណ្ឌិត Bui Hai Son អនុប្រធានគណៈកម្មាធិការគ្រប់គ្រងប្រាង្គតម្កល់សពលោកប្រធានហូជីមិញ មេបញ្ជាការបញ្ជាការនៃបញ្ជាការដ្ឋានការពារប្រាង្គលោកប្រធានហូជីមិញ បានធ្វើសង្ខេបនូវសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការសូវៀត (រុស្ស៊ីនាសព្វថ្ងៃ) ជាមួយវៀតណាម ក្នុងអំឡុងពេល ៥០ ឆ្នាំនៃការថែរក្សានិងការពារសុវត្ថិភាពដាច់ខាតនូវ សាកសពរបស់លោកប្រធានហូជីមិញដោយសង្កត់ធ្ងន់លើការជួយឧបត្ថម្ភដ៏ស្មោះសរ និងពោរពេញទៅដោយមនោសញ្ចេតនា។

លោក Bui Hai Son មានបំណងបន្តទទួលបានក្ដីស្រឡាញ់ ការសម្របសម្រួលនិងជំនួយជាច្រើនថែមទៀតពីអ្នកជំនាញការសហព័ន្ធរុស្ស៊ី ជាពិសេសនៅក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ ការផ្ទេរបច្ចេកវិទ្យាដើម្បីបម្រើភារកិច្ចនៃការថែរក្សាយូរអង្វែងការពាររាងកាយរបស់ប្រធានហូជីមិញជានិច្ច។

 ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Ngo Duc Manh និងវរសេនីយ៍ឯកលោក  Bui Hai Son បានប្រគល់គ្រឿងឥស្សរិយយសរបស់សាធារណរដ្ឋសង្គមនិយមវៀតណាមដល់សមូហភាពចំនួនពីរនិងបុគ្គល ចំនួន ២៣ រូបដែលបានរួមចំណែកជាវិជ្ជមាន ប្រកបដោយប្រសិទ្ធភាពក្នុងការថែរក្សារយៈពេលយូរអង្វែងនិងការការពារពេញលេញនូវសាកសពរបស់លោកប្រធានហូជីមិញ រួមចំណែកដល់ការពង្រឹងនិងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ