ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០០ឆ្នាំទិវាកំណើតនាយឧត្តមសេនីយ៍ Van Tien Dung

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០០ឆ្នាំទិវាកំណើតនាយឧត្តមសេនីយ៍ Van Tien Dung - ảnh 1
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០០ឆ្នាំទិវាកំណើតនាយឧត្តមសេនីយ៍ Van Tien Dung

(VOV)_នាថ្ងៃទី២៧មេសា នៅទីក្រុងហាណូយ បានប្រារព្វឡើងពិធីរំលឹកខួប​អនុស្សាវរីយ៍លើកទិ១០០ឆ្នាំទិវាកំណើតនាយឧត្តមសេនីយ៍ Van Tien Dung អតីត​រដ្ឋមន្ត្រី​ក្រសួងការពារប្រទេស (ថ្ងៃទី២ឧសភាឆ្នាំ១៩១៧-ថ្ងៃទី២ឧសភាឆ្នាំ២០១៧)។​អញ្ជើញចូលរួមពិធីនេះ មានវត្តមានរបស់ អគ្គលេខាបក្ស លោក Nguyen Phu Trong អចិន្ត្រៃយ៍គណៈលេខា លោក Dinh The Huynh និងតំណាងជាច្រើនរូបទៀត។ ​ថ្លែងមតិ​នៅទីនេះ នាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ថា៖ ក្រោយរយៈ​ពេលជាង៦៥ឆ្នាំបំរើបដិវត្តន៍ នាយឧត្តមសេនីយ៍ Van Tien Dung ជាគំរូឆ្នើមរបស់​កងទ័ព​ប្រជាជនវៀតណាម រួមចំណែកជាច្រើនក្នុងការអនុវត្តគោលជំហរកសាង​កងទ័ព​តាមទិសបដិវត្តន៍ ចំណាន ឈានឡើងទំនើបជាជំហានៗ បំពេញតម្រូវការ​ដំណាក់កាលកសាងនិងការពារមាតុប្រទេស ក្នុងសភាពការណ៍ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ