ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា

(VOVWORLD) - នាព្រឹកថ្ងៃទី២៤ មិថុនា នៅរដ្ឋធានីហាណូយ របស់ វៀតណាម បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា។
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា - ảnh 1 ថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ (រូបថត៖TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី២៤ មិថុនា នៅរដ្ឋធានីហាណូយ របស់វៀតណាម បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា។អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា បើទោះបីជាស្ថានភាពក្នុង តំបន់និងលើពិភពលោកមានបម្រែបម្រួលជាច្រើនក្ដី ប៉ុន្តែ ប្រទេសទាំងពីរ ប្រជាជាតិទាំងពីរវៀតណាមនិងកម្ពុជានឹងបន្តបង្កើនថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ តាមនោះ ពូនជ្រុំឲ្យទំនាក់ ទំនងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីផលប្រយោជន៍របស់ប្រជាជន កម្ពុជានិងវៀតណាម។

“ធម្មជាតិអំណោយផលបានធ្វើឲ្យទឹកទន្លេមេគ្គហូរឆ្លងកាត់ប្រទេសទាំងពីរ។ទន្លេនេះក៏ជាកសិណសាក្សីទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងប្រជាជាតិទាំងពីរដែរ។ក្នុងឱកាសនេះ ខ្ញុំជូនពរឲ្យចំណងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើ គ្រប់វិស័យរវាងវៀតណាមនិងកម្ពុជា ដូចទឹកទន្លេមេគង្គដែលមិនរីងស្ងួតជារៀង រហូតហើយជានិច្ចកាលជាប្រភពនៃខឿនសេដ្ឋកិច្ចនិងភាពសម្បូររុងរឿងរបស់ ប្រជាជាតិយើងទាំងពីរ”។

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា - ảnh 2 ទិដ្ឋភាពនៃពិធីរំលឹកខួប

        រីឯខ្លួនវិញ ប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន បានអះអាងថាការ រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ថ្ងៃនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មហិមារ ដែលសរឲ្យឃើញនូវទំនាក់ទំនងសាមគ្គីភាពមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិ បតិ្តការដ៏ល្អប្រសើររវាងប្រទេសទាំងពីរតាំងពីមុនមក។         ជាថ្មីម្ដងទៀត តាងនាមប្រជាជនកម្ពុជា សម្ដេច ហេង សំរិន បានថ្លែងអំណរ គុណដ៏ជ្រាលជ្រៅចំពោះការគាំទ្រដ៏ថ្លៃថ្លូដែលថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រជាជន វៀតណាមបានលៃទុកសំរាប់ប្រជាជនកម្ពុជាក្នុងការស្ដារនិងកសាងប្រទេសជាតិ ដើម្បីមានការអភិវឌ្ឍន៍ដូចនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ