ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ មិថុនា នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានី ភ្នំ ពេញ គណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចបានរៀបចំដ៏មហោឡារឹកពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃកំណើតគណបក្ស (ថ្ងៃទី ២៨ មិថុនា ឆ្នាំ ២៩៥១- ថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០១៧) ដោយមានការចូលរួមរបស់រួមនិងសមាជិកសមាជិកាប្រមាណ ២ ម៉ឺននាក់។
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា - ảnh 1 ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

(VOVworld) - នាព្រឹកថ្ងៃទី ២៨ មិថុនា នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានី ភ្នំ ពេញ គណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចបានរៀបចំដ៏មហោឡារឹកពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃកំណើតគណបក្ស (ថ្ងៃទី ២៨ មិថុនា ឆ្នាំ ២៩៥១- ថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០១៧) ដោយមានការចូលរួមរបស់រួមនិងសមាជិកសមាជិកាប្រមាណ ២ ម៉ឺននាក់។ នៅក្នុងពិធីនេះ ប្រធាន គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា ដែលបានលើកច្បាស់ថា៖ ក្នុងអំឡុង ៦៦ ឆ្នាំកន្លងទៅ ប្រទេសកម្ពុជាបានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រដែលធ្លាប់មានភាពត្រចះត្រចង់ផងនិងការលំបាកគ្រោះថ្នាក់ផង។ ទោះបីជាក្នុងស្ថានភាពណាក៏ដោយ CPP នៅរក្សារគោលដៅនិងឧត្តមគតិរបស់ខ្លួនគឺរួមដំណើរជាមួយប្រជាជនខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីជំនះពុះពារលើឧបសគ្គនិងពលីកម្មដើម្បីប្រទេសកម្ពុជាឯករាជ្យសន្តិភាពសេរី ភាពប្រជាធិបតេយ្យអព្យាក្រឹតនិងអភិវឌ្ឍន៍សង្គមមួយ។តាមប្រធានគណបក្ស CPP សម្តេចតេជោ ហ៊ុន សែន ថា៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណិត្តទី ៤ កន្លងទៅបានប្រព្រឹត្តទៅក្នុងបរិយាកាសនយោបាយអព្យាក្រឹតសេរីភាពនិងសុវត្ថិភាពដែលបានសរឲ្យឃើញថា៖ ប្រជាជនកម្ពុជាត្រូវការតួនាទីដឹកនាំរបស់ CPP ដើម្បីការពារសន្តិភាពស្ថិរភាពនយោបាយនិងអភិវឌ្ឍន៍ប្រទេសជាតិ។  សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យសមាជិកសមាជិកាគណបក្សនិងប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់បន្តរួមរស់សម្របសម្រួលក្រោមដំបូលរដ្ឋធម្មនុញ្ញដើម្បីបន្តការពារនិងពង្រីករាល់ស្នាដៃរបស់សង្គមទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ