ពិធីរំលឹកទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ខែកញ្ញានៅបរទេស

(VOVWORLD) - នាថ្ងៃទី១៨ ខែកញ្ញា ស្ថានទូតវៀតណាមប្រចាំនៅអាមេរិក បានរៀបចំពិធី រំលឹកខួបលើកទី៧៣នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម។
ពិធីរំលឹកទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ខែកញ្ញានៅបរទេស - ảnh 1 ឯកអគ្គរដ្ឋទូតប្រចាំនៅអាមេរិក លោក Ha Kim Ngoc


       
ថ្លែងមតិនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត លោក Ha Kim Ngoc បានវាយតម្លៃ ចំពោះការបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយឆ្នាំ២០១៣ ដែលបាន រួមចំណែកធ្វើឲ្យទំនាក់ទំនងសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀតលើគ្រប់វិស័យទាំងទ្វេភាគីទាំងពហុភាគីផងដែរ។  លោក Ha Kim Ngoc បានអះអាងថាវៀតណាមនឹងជម្រុញបន្ថែមទៀតនូវទំនាក់ទំនងភាពជា ដៃគូគ្រប់ជ្រុងជ្រោយជាមួយអាមេរិក ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេស ទាំងពីរ ដើម្បីសន្តិភាពស្ថិរភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅក្នុងតំបន់ និងលើពិភពលោក។ រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសអាមេរិក លោក Jonh Sullivan បានវាយតម្លៃខ្ពស់ចំពោះជំហានអភិវឌ្ឍន៍នៃទំនាក់ទំនង ភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក ក្នុងរយៈប៉ុន្មានឆ្នាំកន្លងទៅ ហើយលោកក៏អះអាងថាអាមេរិកនឹងបន្តធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែជ្រាលជ្រៅថែមទៀតនាពេលខាងមុខសំដៅឆ្លើយតបនឹងបំណងប្រាថ្នា របស់ប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះនាថ្ងៃទី១៨ខែកញ្ញា ស្ថានទូត វៀតណាមប្រចាំនៅអាល្លឺម៉ង់ក៏រៀបចំពិធីរំលឹកខួបលើកទី៧៣នៃទិវាបុណ្យឯករាជ្យជាតិ វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ