ពិធីសម្ពោធស្ដូបមិត្តភាពវៀតណាម - កម្ពុជានៅខេត្ត មណ្ឌលគិរី

(VOVWORLD) -នាថ្ងៃទី ១ ខែមករា នៅខេត្ត មណ្ឌលគិរី ភាគឦសាននៃព្រះរាជាណាចក្រកម្ពុជាបានប្រព្រឹត្តិទៅពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ដូបមិត្តភាពវៀតណាម - កម្ពុជា។
ពិធីសម្ពោធស្ដូបមិត្តភាពវៀតណាម - កម្ពុជានៅខេត្ត មណ្ឌលគិរី - ảnh 1 ស្ដូបមិត្តភាពវៀតណាម - កម្ពុជានៅខេត្ត មណ្ឌលគិរី

អញ្ជើញថ្លែងនៅទីនេះ លោក ញ៉ែមវ៉ាលី អនុប្រធានអចិន្ត្រៃ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកស្វាយ សំអៀង អភិបាលខេត្ត មណ្ឌលគិរី បានសង្កត់ធ្ងន់ថា ប្រជាជនកម្ពុជាមិនអាចបំភ្លេចបានឡើយនូវការជួយឧបត្ថម្ភគាំទ្ររបស់វៀតណាម និងកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នាំមកនូវការរស់រានមានជីវិតឡើងវិញ និងអភិវឌ្ឍន៍សម្រាប់កម្ពុជា ហើយអះអាងថាបើគ្មាន ជ័យជម្នះ ថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ នោះ នឹងគ្មានប្រទេសកម្ពុជាដូចសព្វថ្ងៃនេះឡើយ។

សំណង់ស្ដូបមិត្តភាពនេះ គឺកាន់តែមានអត្ថន័យ នៅពេលដែលបានសម្ពោធដាក់ឲ្យបើប្រាស់ចំនឹងឱកាសកងទ័ព និងប្រជាជនកម្ពុជាកំពុងរៀបចំសកម្មភាពជាក់ស្ដែងជាច្រើន ដើម្បីរំលឹកខួបលើកទី ៤០ ទិវាផ្តួលរំលំ របបប្រល័យពូជសាសន៍ប៉ុលពត (ថ្ងៃទី ១ ខែមករា) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ