ពិធីអុជធូបរំលឹកខួបលើកទី១២៦ទិវាកំណើតលោកប្រធានហូជីមិញនៅឡាវ

ពិធីអុជធូបរំលឹកខួបលើកទី១២៦ទិវាកំណើតលោកប្រធានហូជីមិញនៅឡាវ - ảnh 1
ពិធីអុជធូបរំលឹកខួបលើកទី១២៦ទិវាកំណើតលោកប្រធានហូជីមិញនៅឡាវ


(VOVworld)-នាថ្ងៃទី១៥ឧសភា នៅមណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជី
មិញនៅភូមិ Xiengvang ខេត្ត Khammuan ភាគកណ្តាលប្រទេសឡាវ ស្ថានទូត វៀតណាមប្រចាំនៅឡាវបានរួមជាមួយសមាគមជណវៀតណាមនៅឡាវ រៀបចំ ពិធីអុជធូបរំលឹកខួបលើកទី១២៦ទិវាកំណើតលោកប្រធានហូជីមិញ(ថ្ងៃទី១៩
ឧសភា)។ ថ្លែងមតិនីទីនេះ លោក Hoang Xuan Hai ភារៈធាវីស្ថានទូតវៀតណាម ប្រចាំនៅឡាវបានអះអាងថា សហគមន៍ជនវៀតណាមនៅឡាវជានិច្ចកាលរួម ចំណែកសកម្មចូលក្នុងការរក្សានិងពង្រីកទំនាក់ទំនងដ៍ស្មោះត្រង់រវាងវៀតណាម ជាមួយឡាវផងដែរ។​តាងនាមមជ្ឈឹមសមាគមមិត្តភាពឡាវ វៀតណាម សាស្ត្រា
ចា្យបណ្ឌិត Saikhong Sayyasin ក៏បានកោតសរសើរនិងថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ មិត្តដ៏ធំមួយរូបរបស់ប្រជាជនឡាវ
និងជា អ្នកដាក់គ្រឹះស្ថានសម្រាប់ទំនាក់ទំនងពិសេសឡាវ-វៀតណាម។

ពិធីអុជធូបរំលឹកខួបលើកទី១២៦ទិវាកំណើតលោកប្រធានហូជីមិញនៅឡាវ - ảnh 2
ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់បានរៀប ចំការជួបសំណេះសំណាលក្នុងឱកាសរំលឹកខួបលើកទី១២៦ទិវាបង្កើត
លោកប្រ ធានហូជីមិញ

        មុននោះនាថ្ងៃទី១៤ឧសភា ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់បានរៀប ចំការជួបសំណេះសំណាលក្នុងឱកាសរំលឹកខួបលើកទី១២៦ទិវាបង្កើតលោកប្រ
ធានហូជីមិញ ជាមួយមន្ត្រីស្ថានទូតរួមទាំងបងប្អូនជនវៀតណាមដែលកំពុងរស់
​នៅ និងធ្វើការនៅប្រទេសអាល្លឺម៉ងឮ។ នៅទីនេះ លោក Doan Xuan Hung បាន
សង្កត់ធ្ងន់ថា សហគមន៍ជនវៀតណាមនៅអាល្លឺម៉ង់កំពុងមានការសាមគ្គីគ្នា​យ៉ាងខ្លាំងនិងចេះជួយគ្នាទៅវិញទៅមកពីមួយថ្ងៃទៅមួយថ្ងៃ។ ជំនួបសំណេះ សំណាលនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យនិងបន្សល់ទុកមកនូវ
ចំណាប់អារម្មណ៍អ្នកចូលរួមអំពីលោកប្រធានហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ