ពិនិត្យពិធីហ្វឹកហ្វឺនស្ដីពីវិធានការការពារសប្តាហ៍ជាន់ខ្ពស់ APEC

(VOVWORLD) -នាថ្ងៃទី ២២ តុលា នៅទីក្រុង Da Nang អនុគណៈកម្មការសន្តិសុខ និងសុខាភិបាល APEC ជាតិបានរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ចទីក្រុង Da Nang រៀបចំការពិនិត្យពិធីហ្វឹកហ្វឺនស្ដីពីវិធានការការពារសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧។
ពិនិត្យពិធីហ្វឹកហ្វឺនស្ដីពីវិធានការការពារសប្តាហ៍ជាន់ខ្ពស់ APEC  - ảnh 1ពិនិត្យពិធីហ្វឹកហ្វឺនស្ដីពីវិធានការការពារសប្តាហ៍ជាន់ខ្ពស់ APEC  

នាថ្ងៃទី ២២ តុលា នៅទីក្រុង Da Nang អនុគណៈកម្មការសន្តិសុខ និងសុខាភិបាល APEC ជាតិបានរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ចទីក្រុង Da Nang រៀបចំការពិនិត្យពិធីហ្វឹកហ្វឺនស្ដីពីវិធានការការពារសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧។ ចូលរួមពិធីហ្វឹកហ្វឺននេះ មានកម្មភិបាល យុទ្ធជនរាប់ពាន់នាក់ រួមទាំងប្រព័ន្ធមធ្យោបាយទំនើបចំណុះបណ្ដាអង្គភាពនៃក្រសួងនគរបាល និងក្រសួងការពារប្រទេស។ ពិធីហ្វឹកហ្វឺននេះ មាន ២ ផ្នែក៖ ផ្នែកទី ១ គឺការដង្ហែក្បួនមធ្យោបាយ និងលើកសរសើរកងកម្លាំងនៃបណ្ដាអង្គភាពចូលរួមការពារសប្តាហ៍ជាន់ខ្ពស់ APEC  ផ្នែកទី ២ គឺការដោះស្រាយរាល់ស្ថានភាពប្រឆាំងភេរវកម្ម និង ជួយសង្គ្រោះចំណាប់ខ្មាំងនៅក្នុងអគារខ្ពស់ ៗ និងនៅលើផ្ទៃទឹក។ បន្ទាប់ពីការពិនិត្យ គណៈចាត់តាំងកម្មវិធិហ្វឹកហ្វឺនបានបើកកិច្ចប្រជុំដកបទពិសោធន៍សម្រាប់ពិធីហ្វឹកហ្វឺនជាផ្លូវការដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៤ តុលា។

នាថ្ងៃទី ២២ តុលា វគ្គផ្តាច់ព្រ័ត្រការប្រឡងនិស្សិត Da Nang ជាមួយ APEC ២០១៧ ដោយមហាវិទ្យាល័យ Da Nang រៀបចំឡើងបានបិទបញ្ចប់។ ជាលទ្ធផល និស្សិតមកពីមហាវិទ្យាល័យគរុកោសល្យទទួលបានពានរង្វាន់លេខ ១ មហាវិទ្យាល័យសេដ្ឋកិច្ចទទួលបានពានរង្វាន់លេខ ២ មហាវិទ្យាល័យភាសាបរទេស និងមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រ Da Nang ទទួលបានពានរង្វាន់លេខ ៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ