ពិនិត្យឡើងវិញនូវស្ថានភាពអនុវត្តកម្មវិធីកសាងច្បាប់និងច្បាប់បញ្ញត្តឆ្នាំ២០១៨

(VOVWORLD) -នាថ្ងៃទី២៤ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាលបានប្រព្រឹត្តទៅកិច្ចប្រជុំស្តីពីការ ពិនិត្យឡើងវិញស្ថានភាពអនុវត្តកម្មវិធីកសាងច្បាប់និងច្បាប់បញ្ញត្តឆ្នាំ២០១៨ ឯកសារ ដែលកំណត់លំអិតការប្រតិបត្តិច្បាប់ ច្បាប់បញ្ញត្ត ព្រមទាំងការត្រៀមរៀបចំ ផ្ញើសំណុំ ឯកសារនៃរបាយការណ៍និងគម្រោងមួយចំនួន ដាក់ជូនកិច្ចប្រជុំលើកទី៥ រដ្ឋសភាវៀតណាមនីតិកាលទី១៤។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung បានចាត់ទុកថា៖

        “បំពេញល្អចំនួនការងារទាំងអស់ នឹងរួមចំណែកជួយឲ្យរដ្ឋាភិបាលគ្មានជំពាក់នូវ ឯកសារជាលាយល័ក្សអក្សរសម្រាប់ការអនុវត្តរដ្ឋាភិបាលស្ថាបនា។ ក្នុងដំណើរការ បំពេញភារកិច្ចនេះ សុំស្នើឲ្យស្ថាប័ននីមួយៗ កាត់បន្ថយដំណើរការអនុវត្តន៍។ ហើយ ស្នើឲ្យក្រសួងយុត្តិធម៌ កាត់បន្ថយពេលវេលាវាយតម្លៃនិងកាលបរិច្ឆេទចេញលទ្ធផល នៃការវាយតម្លៃនេះ។ ខុទ្ទកាល័យរដ្ឋាភិបាលនឹងរួមសហការជាមួយក្រសួងនិងស្ថាប័ន ទាំងអស់ អនុវត្តល្អរាល់ខ្លឹមសារនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ