ពានរង្វាន់ AFF Suzuki Cup 2018៖ វៀតណាមបំបាក់ម្ចាស់ផ្ទះហ្វ៊ីលីពីន ២-១

(VOVWORLD) -ដោយយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិហ្វ៊ីលីពីន ២ - ១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ ប្រចាំពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៨ នោះ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមមានប្រៀបខ្លាំងក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី ២ ។ 
ពានរង្វាន់ AFF Suzuki Cup 2018៖ វៀតណាមបំបាក់ម្ចាស់ផ្ទះហ្វ៊ីលីពីន ២-១ - ảnh 1 កីឡាករបាល់ទាត់វៀតណាម ( Hoàng Linh/TTXVN)

ការប្រកួតខាងលើបានប្រព្រឹត្តិទៅនៅពហុកីឡាដ្ឋាន Panaad ទីក្រុង Bacolod ប្រទេសហ្វីលីពីន។ ខ្សែប្រយុទ្ធ Nguyen Anh Duc និង Phan Van Duc របស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមជាអ្នកស៊ុតបញ្ចូលទីក្នុងការប្រកួតនេះ។ ក្រុមទាំង ២ នឹងប៉ះគ្នាម្តងទៀត នាថ្ងៃទី៦ ខែធ្នូខាងមុខ នៅពហុកីឡាដ្ឋានជាតិ My Dinh ទីក្រុងហាណូយវិញម្តង។

សារព័ត៌មានអាស៊ីបង្ហាញការកោតសរសើរចំពោះជ័យជំនះរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម។ ការសែត FOX Sport Asia បានចុះផ្សាយអត្ថបទសរសេរដោយចំណងជើងថា "ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមឈានចូលវគ្គផ្តាច់ព្រ័ត្រ" ដោយសង្កត់ធ្ងន់ថា ក្រុមវៀតណាមបានប្រកួតយ៉ាងប៉ិនប្រសប់។ ពួកគេមានគោលដៅនិងការរៀបចំយ៉ាងល្អប្រសើរ បើប្រៀបធៀបជាមួយគួប្រកួត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ