ព្រលានយន្តហោះអន្តរជាតិ Van Don (ខេត្ត Quang Ninh) ទទួលស្វាគមន៍ជើងហោះហើរអន្តរជាតិលើកដំបូង

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ខែឧសភា ជើងហោះហើរអន្តរជាតិដំបូងដែលមានផ្លាកលេខ DZ62249 មកពីព្រលានយន្តហោះ Bao An ទីក្រុង Shenzhen ប្រទេសចិន បានដឹកអ្នកដំណើរចំនួន ១៤០ នាក់ ទៅកាន់ប្រទេសវៀតណាម បានចុះចតនៅព្រលានយន្តហោះអន្តរជាតិ Van Don។
ព្រលានយន្តហោះអន្តរជាតិ Van Don (ខេត្ត Quang Ninh) ទទួលស្វាគមន៍ជើងហោះហើរអន្តរជាតិលើកដំបូង - ảnh 1 រលានយន្តហោះអន្តរជាតិ Van Don (ខេត្ត Quang Ninh) ទទួលស្វាគមន៍ជើងហោះហើរអន្តរជាតិលើកដំបូង

នាយកមន្ទីរទេសចរណ៍ខេត្ត Quang Ninh លោក  Pham Ngoc Thuy បានឲ្យដឹងថា ការបើកសម្ពោធជាផ្លូវការជើងហោះហើរថ្មី Van Don - Shenzhen ជាបុព្វបទល្អមួយសម្រាប់ព្រលានយន្តហោះអន្តរជាតិ Van Don បន្តអនុវត្តយុទ្ធសាស្រ្តរបស់ខ្លួន ឆ្ពោះទៅស្វែងរកទីផ្សារអន្តរជាតិ ជាដំបូងគឺនៅទីផ្សារដែលមានចំនួនប្រជាជនច្រើននៅទ្វីបអាស៊ី ដូចជាប្រទេស ចិន តៃវ៉ាន់ (ចិន) ថៃ កូរ៉េខាងត្បូង និងជប៉ុន។

        « ព្រឹត្តិការណ៍នេះនឹងបើកយថាទស្សន៍ដ៏ធំធេងនាពេលខាងមុខ។ នាខែ     មិថុនាខាងមុខ គ្រោងនឹងទទួលបានជើងហោះហើរ Charter ប្រមាណ ២០ មកពីប្រទេសកូរ៉េខាងត្បូងរបស់ក្រុមហ៊ុន  Vietnam Airlines។ បន្ទាប់មកគឺ មានជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways ហោះពីតៃវ៉ាន់មកកាន់វៀតណាមផងដែរ។ហេតុដូច្នេះហើយ យថាទស្សន៍របស់ព្រលានយន្តហោះអន្តរជាតិ Van Don នឹងបង្កើតកម្លាំងខ្លាំងបន្ថែមទៀតសំរាប់វិស័យទេសចរណ៍ Quang Ninh នាពេលខាងមុខ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ