ភាគីប្រឆាំងនៅស៊ូដង់ខាងត្បូងបដិសេធចូលរួមកិច្ចសន្ទនាជាតិ

(VOVWORLD) - នាថ្ងៃទី២៣ ឧសភា ចលនាបះបោរធំបំផុតនៅប្រទេសស៊ូដង់ខាង ត្បូង SPLM-IO បានបដិសេធចូលរួមកិច្ចសន្ទនាជាតិបំផុសឡើងដោយប្រធានា ធិបតីលោក Salva Kiir កាលពីថ្ងៃទី២២ ឧសភា កន្លងទៅ។
ភាគីប្រឆាំងនៅស៊ូដង់ខាងត្បូងបដិសេធចូលរួមកិច្ចសន្ទនាជាតិ - ảnh 1 ប្រធានាធិបតីលោក Salva Kiir (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៣ ឧសភា ចលនាបះបោរធំបំផុតនៅប្រទេសស៊ូដង់ខាង ត្បូង SPLM-IO បានបដិសេធចូលរួមកិច្ចសន្ទនាជាតិបំផុសឡើងដោយប្រធានា ធិបតីលោក Salva Kiir កាលពីថ្ងៃទី២២ ឧសភា កន្លងទៅ។អ្នកនាំពាក្យរងរបស់ SPLM-IO លោក Lam Paul Gabriel ឲ្យដឹងថា កម្លាំងនេះនឹងមិនបញ្ជូនតំណាង របស់ខ្លួនទៅចូលរួមកិច្ចសន្ទនាជាតិដោយសារគេព្រួយបារម្ភអំពីស្ថានភាពសន្តិ សុខនិងសុវត្ថិភាពរបស់ក្រុមតំណាងនេះ។តាមលោក Gabriel ថា កិច្ចសន្ទនា ជាតិនេះនឹងគ្មានខ្លឹមសារឡើយប្រសិនបើមិនមានការចូលរួមយ៉ាងគ្រប់គ្រាន់របស់ក្រុមប្រដាប់អាវុធ ភាគីប្រឆាំងនិងសហគមន៍បណ្ដាជនជាតិនៃប្រទេសនេះ។អ្នក នាំពាក្យរូបនេះក៏បានរិះគន់កិច្ចសន្ទនាដោយចាត់ទុកថា ព្រឹត្តិការណ៍នេះត្រឹមតែ សំដៅពង្រឹងអំណាចនិងកិត្យានុភាពរបស់ប្រធានាធិបតីលោក Kiir តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ