ភាពតានតឹងបណ្ដាលឡើងរវាងទួរគីនិងអាមេរិកមុនពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក

ភាពតានតឹងបណ្ដាលឡើងរវាងទួរគីនិងអាមេរិកមុនពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក  - ảnh 1
ភាពតានតឹងបណ្ដាលឡើងរវាងទួរគីនិងអាមេរិកមុនពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក (VNA)


(VOVworld) – មុនពេលដែល រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson
ទៅបំពេញទស្សនកិច្ចនៅទួរគី នាថ្ងៃទី ២៩ មិនា បញ្ហាមួយចំនួនបានកើតមាន
 ឡើងដែលកំរាមកំហែងបណ្តាលភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេស
ទាំងពីរ ក្នុងពេលដែល អាមេរិកបានចាប់ខ្លួន លោក Mehmet Hakan អគ្គនាយក
 រងទទួលបន្ទុកផ្នែកធនាគារអន្តរជាតិរបស់ធនាគារជាតិទួរគី Halkbank។ លោក
រូបនេះត្រូវបានចោទប្រកាន់ជួយឧបត្ថម្ភរដ្ឋាភិបាលនិងអង្គការរបស់អ៊ីរ៉ង់ ក្នុង
ការអនុវត្តកិច្ចការជំនួញខុសច្បាប់ដែលមានតំលៃរាប់លានដុល្លាអាមេរិកតាម
រយៈប្រព័ន្ធធនាគារអាមេរិក ហើយមានគំនិតរំលោភទៅលើបទដាក់ទណ្ឌកម្ម
របស់អាមេរិកចំពោះអ៊ីរ៉ង់។ ជាមួយបទល្មើសទាំងនេះ លោក Atilla អាចប្រឈម
មុខនឹងការកាត់ទោសដាក់ពន្ធនាគារដល់ ៥០ ឆ្នាំ។ តាមគំរោង លោក Atilla
នឹងបន្តបង្ហាញមុខនៅតុលាការនៅអាមេរិក នាថ្ងៃទី ១០ មេសា ខាងមុខហើយ
អាចនឹងត្រូវបានដាក់ក្នុងពន្ធនាគារ។ ក្រៅពីនោះ ភាពតានតឹងរវាង អាមេរិក
និងទួរគីឡើងជណ្តើរបន្ទាប់ពីទួរគីបានសម្តែងការមិនពេញចិត្តក្នុងពេលដែល
ស្ថានកុងស៊ុលអាមេរិកប្រចាំនៅទីក្រុង Istanbul (ទួរគី) នាថ្ងៃទី ២៩ មិនា បាន
ទទួលស្គាល់ថា៖ គេបានទាក់ទងជាមួយបុព្ធជិក Adil Oksuz ដែលអានការ៉ា
ចាត់ទុកជាមេគំនិតក្នុងឧបាយកលរដ្ឋប្រហារនាពាក់កណ្ដាលខែកក្កដាឆ្នាំ
២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ