ម្ចាស់ការបំពេញការងារផ្សព្វផ្សាយកិច្ចការបរទេសដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

(VOVWORLD) - សន្និសីទហ្វឹកហ្វឺនអំពីការងារផ្សព្វផ្សាយ កិច្ចការបរទេសទូទាំងប្រទេសឆ្នាំ២០១៨ ដែលបានរៀបចំឡើងដោយក្រសួងផ្សព្វផ្សាយនិងគមនាគមន៍ បាន ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ កក្កដា នៅរដ្ឋធានីហាណូយ។

នាពេលខាងមុខ ការងារផ្សព្វផ្សាយកិច្ចការបរទេសនឹងផ្តោតសំខាន់ទៅលើ ការផ្សព្វផ្សាយអំពីសមិទ្ធផលរបស់ប្រទេសជាតិលើគ្រប់វិស័យ។ ចំពោះខេត្តក្រុង ជាប់ព្រំដែននានា គឺជំរុញការគួបផ្សំការងារផ្សព្វផ្សាយកិច្ចការបរទេសជាមួយនឹង ការទូតប្រជាជន និងសកម្មភាពពន្លឿនវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ សំដៅ បង្កើនទំនាក់ទំនងសាមគ្គីភាព មិត្តភាព រួមគ្នាអភិវឌ្ឍន៍រវាងបណ្ដាខេត្តក្រុងជាប់ ព្រំដែនវៀតណាមជាមួយប្រទេសមានខ្សែព្រំដែនរួមផ្សេងៗ។ លោក Doan Cong Huynh ប្រធាននាយកដ្ឋានផ្សព្វផ្សាយកិច្ចការបរទេស ក្រសួងផ្សព្វផ្សាយនិង គមនាគមន៍ បានឲ្យដឹងថា៖

        “ប្រសិនបើយើងបំពេញការងារផ្សព្វផ្សាយកិច្ចការបរទេសយ៉ាងល្អ នឹង បង្កើតឡើងការចែករំលែក ការស្រុះចិត្តគំនិតក្នុងប្រជាជន រវាងប្រជាជនជាមួយ ថ្នាក់ដឹកនាំ និងរវាងថ្នាក់ដឹកនាំជាមួយថ្នាក់ដឹកនាំដែរ”។

        នាបច្ចុប្បន្ន សកម្មភាពផ្សព្វផ្សាយកិច្ចការបរទេសមានការរីកចម្រើន ជាច្រើន។ ខេត្តក្រុងជាច្រើនបានបង្កើនការផ្សព្វផ្សាយជាភាសាបរទេស ម្ចាស់ការ កសាងកម្មវិធីឧទ្ទេសនាម ផ្សព្វផ្សាយអំពីឧត្តមភាពនិងសក្កានុភាពរបស់តំបន់ តាមរយៈកាណាល់ទូរទស្សន៍និងវិទ្យុមជ្ឈឹម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ