មេដឹកនាំអ៊ីរ៉ង់បដិសេធន៍ចរចាជាមួយអាមេរិក

(VOVWORLD) -មេដឹកនាំអ៊ីរ៉ង់លោក Ali Khamenei នាថ្ងៃទី ២១ កក្កដា បានវាយតម្លៃថា មិនថាការចរចារណាណាជាមួយអាមេរិកសំដៅដោះស្រាយបញ្ហាដែលនៅសេសសល់រវាងភាគីទាំងពីរគឺជា "កំហុស " ប៉ុន្តែគាំទ្រការចរចាជាបន្តជាមួយសហភាពអឺរ៉ុប (EU) ដើម្បីការពារផលប្រយោជន៍របស់អ៊ីរ៉ង់។ 
មេដឹកនាំអ៊ីរ៉ង់បដិសេធន៍ចរចាជាមួយអាមេរិក - ảnh 1មេដឹកនាំអ៊ីរ៉ង់លោក Ali Khamenei 

មេដឹកនាំអ៊ីរ៉ង់លោក Ali Khamenei បានសង្កត់ធ្ងន់ថា ការដែលអាមេរិកខ្វែងគំនិតចំពោះសមត្ថភាពនុយក្លេអ៊ែរ និងការចម្រើនធាតុនុយគ្លេអ៊ែររបស់អ៊ីរ៉ង់ ក៏ដូចជាតួនាទីរបស់អ៊ីរ៉ង់នៅក្នុងតំបន់គឺជាសក្ខីភាពអមិត្ត។

ក្រៅពីនេះ មេដឹកនាំលោក Ali Khamenei ក៏បានវាយតម្លៃថាបណ្ដាការចរចាជាមួយអឺរ៉ុបគឺមិនគប្បីកាត់ផ្តាច់នោះទេ ប៉ុន្តែអ៊ីរ៉ង់មិនចាំបាច់ត្រូវរង់ចាំយូរពេកទេ សម្រាប់កញ្ចប់វិធានការរបស់អ៊ឺរ៉ុបទេ ហើយគប្បីដោះស្រាយបណ្ដាកិច្ចការក្នុងស្រុកវិញ

ក្រសួងការបរទេសអ៊ីរ៉ង់បានរៀបចំផែនការលើគ្រប់ជ្រុងជ្រោយ សំដៅពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសជិតខាងក៏ដូចជាបណ្ដាប្រទេសដទៃទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ