មានចំនួនមនុស្សស្លាប់និងរងរបួសជាច្រើននាក់ក្នុងការបំផ្ទុះគ្រាប់បែក អត្តឃាតនៅ ទីក្រុង Kabul អាហ្វហ្គានីស្ថាន

(VOVWORLD) - នាថ្ងៃទី១៥ ខែសីហា ក្រសួងសុខាភិបាលអាហ្វហ្គានីស្ថានបានប្រកាសថា ការបំផ្ទុះគ្រាប់បែកអត្តឃាត សំដៅលើមជ្ឈមណ្ឌលអប់រំ Mawood ដែលភាគ ច្រើនមានជនមូស្លីមនិកាយ Shi’ite រស់នៅ នៃភាគខាងលិចទីក្រុង Kabul បានបណ្តាលមនុស្សត្រូវបានស្លាប់យ៉ាងហោចណាស់មានចំនួន ២៥ នាក់និង មនុស្សរងរបួសចំនួន ៣៥ នាក់។ នាពេលបច្ចុប្បន្នមិនទាន់មានក្រុមណាមួយ ទទួលខុសត្រូវ ចំពោះការវាយ ប្រហារនេះនៅឡើយទេ។
មានចំនួនមនុស្សស្លាប់និងរងរបួសជាច្រើននាក់ក្នុងការបំផ្ទុះគ្រាប់បែក អត្តឃាតនៅ ទីក្រុង Kabul អាហ្វហ្គានីស្ថាន - ảnh 1 ការបំផ្ទុះគ្រាប់បែកអត្តឃាតសំដៅលើមជ្ឈមណ្ឌលអប់រំ Mawood បានបណ្តាលមនុស្សត្រូវបានស្លាប់យ៉ាងហោចណាស់មានចំនួន ២៥ នាក់និង មនុស្សរងរបួសចំនួន ៣៥ នាក់

ឧបទ្ទវហេតុនេះបានកើតឡើងក្នុងបរិបទដែលទីក្រុងធំៗជាច្រើននៅទូទាំងប្រទេសអាហ្វហ្គានីស្ថានបានក្លាយទៅជាគោលដៅដោយការវាយប្រហារជាបន្ត បន្ទាប់ក្នុងប៉ុន្មានខែថ្មីៗនេះ។ អង្គការ "រដ្ឋអ៊ីស្លាមស្វ័យប្រកាស" (IS) និងក្រុម ឧទ្ទាម Taliban បានអនុវត្តន៍ការវាយប្រហារ និងបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើន លើកច្រើនសារសំដៅលើកងកម្លាំងសន្តិសុខនិងមូលដ្ឋានយោធារបស់រដ្ឋាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ