មនុស្សយ៉ាងច្រើនកុះករចូលគោរពវិញ្ញានក្ខ័ន្ធលោកប្រធានហូជីមិញ

(VOVWORLD) - នាថ្ងៃទី ៣០ ខែមេសា នៅរដ្ឋធានីហាណូយ វិមានកម្កល់សពលោកប្រធាន ហូជីមិញ សារមន្ទីហូជីមិញ និង មណ្ឌលផ្ទះឈើលោកប្រធានហូជីមិញ គឺជាទីកន្លែងដែលទាក់ទាញភ្ញៀវមកចូលទស្សនាជាច្រើនក្នុងឱកាសទិវារំដោះភាគខាងត្បូងវៀតណាម និង បង្រួបបង្រួមជាតិ (30/04/1975 - 30/04/2018) ។
មនុស្សយ៉ាងច្រើនកុះករចូលគោរពវិញ្ញានក្ខ័ន្ធលោកប្រធានហូជីមិញ - ảnh 1មនុស្សយ៉ាងច្រើនកុះកររៀបតាមជួរទន្ទឹងរងចាំគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ 

មិនត្រឹមតែប្រជាជនមាននៅរដ្ឋធានីហាណូយប៉ុណ្ណោះទេប៉ុន្តែថែមទាំងប្រជាជននៅទូទាំងប្រទេសវៀតណាមក៏ឆ្ពោះមកទីនេះ ដើម្បីចូលគោរពសំដែងការដឹង គុណចំពោះលោកប្រធានហូជីមិញ ដែលជាថ្នាក់ដឹកនាំបដិវត្ដន៍ដណ្តើម ឯករាជ្យភាព សេរីភាព បង្រួបបង្រួមជាតិ។ លោកស្រី Nguyen Thi Hai មកពីខេត្ត Phu Tho (ភាគខាងជើងវៀតណាម) បានឱ្យដឹងថា៖

"ខ្ញុំគោរពស្រឡាញ់អគ្គមគ្គុទេសរបស់ប្រទេសវៀតណាមដែលត្រូវបានពិភព លោកទាំងមូលគោរពយ៉ាងស្ញប់ស្ញែង។ថ្ងៃនេះគឺជាថ្ងៃពិធីបុណ្យដែលបានឈប់សម្រាកដូច្នេះនាងខ្ញុំមានពេលវេលាមកទស្សនាហើយទីកន្លែងដំបូងបង្អស់ដែលខ្ញុំទស្សនាគឺវិមានតម្កល់សពលោកប្រធានហូជីមិញ។ខ្ញុំសង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងចូល ទស្សនានៅទីនេះ សារជាថ្មីម្តងទៀត។ "

មនុស្សរាប់ពាន់នាក់បានចូលទស្សនាសារមន្ទីរហូជីមិញ ដែលជាកន្លែងដាក់តាំង បង្ហាញឯកសារ វត្ថុតាង រូបភាពអំពីជីវិត និង បុព្វហេតុបដិ វត្តន៍របស់លោក ប្រធានហូជីមិញ និង ប្រជាជនវៀតណាម។ លោក Ha Van Toan មកពីខេត្ត Nam Dinh (ភាគខាងជើងវៀតណាម) បានឱ្យដឹងថា៖

 "លោកប្រធានហូជីមិញបានស្វែងរកមាគ៌ាសង្រ្គោះជាតិ មានវីរជនជំនាន់មុនៗ បានពលីសាច់ស្រស់ឈាមស្រស់ ផងដែរ។ មកដល់សព្វថ្ងៃនេះ ទទួលបាន សុខសន្តិភាពរួចហើយ យើងទាំងអស់គ្នាជានិច្ចកាលត្រូវដឹងគុណជនវៀតណាម ជាពិសេសជំនាន់ក្រោយដើម្បីលើកកម្ពស់ស្មារតីកសាងប្រទេសជាតិឲ្យកាន់តែរឹងមាំនិងស្រស់ស្អាតផងដែរ "៕

ប្រតិកម្មទៅវិញ

ផ្សេងៗ