ម្ហូបអាហារវៀតណាមទាក់ទាញមិត្តភក្តិអាស៊ាននៅប្រទេសម៉ាឡេស៊ី

(VOVWORLD) -ស្ថានទូតវៀតណាមក៏បានឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រ ប្រពៃណីរបស់ជនរួមជាតិ ចរិតលក្ខណៈវប្បធម៌ដ៏វិសេសវិសាល និងរមណីយដ្ឋានដ៏ល្បីឈ្មោះនៅវៀតណាម ព្រមទាំងប្រារព្ធកម្មវិធីសម្ដែងសិល្បៈជូនចំពោះទៅកាន់មិត្តភក្តិអន្តរជាតិ។
ម្ហូបអាហារវៀតណាមទាក់ទាញមិត្តភក្តិអាស៊ាននៅប្រទេសម៉ាឡេស៊ី - ảnh 1 ម្ហូបអាហារវៀតណាមទាក់ទាញមិត្តភក្តិអាស៊ាននៅប្រទេសម៉ាឡេស៊ី

នាថ្ងៃទី ២៩ ខែមេសា ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីបានរៀបចំពិធីឧទ្ទេសនាមម្ហូបអាហារវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិនៃបណ្ដាប្រទេសជាសមាជិតនៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំនៅម៉ាឡេស៊ី។ អញ្ជើញថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី Pham Thi Hong Lien ភរិយារបស់ លោកឯកអគ្គរដ្ឋទូត Le Quy Quynh បានឧទ្ទេសនាមអំពីលក្ខណៈម្ហូបអាហារដ៏វិសេសវិកសាល និងមុខម្ហូបឈ្ងុយឆ្ងាញ់ដ៏ល្បីឈ្មោះរបស់វៀតណាមដូចជា៖ ហ្វេ និងណែមចៀន ជាដើម ព្រមទាំងណែនាំរបៀបធ្វើមុខម្ហូបណែមចៀន ដោយទទួលបានការគាំទ្រ និងលើកសរសើរយ៉ាងខ្លាំងក្លាពីសំណាក់មិត្តភក្តិមកពីបណ្ដាប្រទេសអាស៊ានប្រចាំនៅ ម៉ាឡេស៊ី។នៅក្នុងព្រិត្តិការណ៍នេះ ស្ថានទូតវៀតណាមក៏បានឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រ ប្រពៃណីរបស់ជនរួមជាតិ ចរិតលក្ខណៈវប្បធម៌ដ៏វិសេសវិសាល និងរមណីយដ្ឋានដ៏ល្បីឈ្មោះនៅវៀតណាម ព្រមទាំងប្រារព្ធកម្មវិធីសម្ដែងសិល្បៈជូនចំពោះទៅកាន់មិត្តភក្តិអន្តរជាតិផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ